ព័ត៌មានអន្តរជាតិ

មិន​ថា​នរណា​ឈ្នះ​ នៅ​សង្គ្រាមនៅអ៊ុយក្រែន​ នោះទេ អាមេរិក​បាន​ចាញ់​រួចទៅហើយ

ញូវយ៉ក៖ កាសែត The National Interest ដែល​ជា​ទស្សនាវដ្តី​ទំនាក់ទំនង​អន្តរជាតិ​អភិរក្សនិយម​ប្រចាំ​ពីរ​ខែ​របស់​អាមេរិក​បាន​រាយការណ៍​ថា មិន​ថា​នរណា​ឈ្នះ​ជម្លោះ​អ៊ុយក្រែន​ទេ សហរដ្ឋអាមេរិក​នឹង​ជា​អ្នក​ចាញ់​យុទ្ធសាស្ត្រ។

 របាយការណ៍បានឲ្យដឹងថា បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង លទ្ធិប្រជាធិបតេយ្យលោកខាងលិចបានបង្រួបបង្រួមគ្នាយ៉ាងឆាប់រហ័ស ដោយឆ្លងកាត់ការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងទីក្រុងម៉ូស្គូ រួមទាំងថ្ងៃផុតកំណត់សម្រាប់ការបញ្ចប់ការទិញឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ី។

 ទោះជាយ៉ាងនេះក្តី ទណ្ឌកម្មផ្នែកថាមពលរបស់លោកខាងលិចត្រូវតែមានកម្រិតមួយ “តបតវិញ ដែលបណ្តាលឱ្យមានការរំខានដល់អតិផរណា និងការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ដែលទីក្រុងប្រ៊ុចសែល ឥឡូវនេះកំពុងតស៊ូ ដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ច”។

 របាយការណ៍បានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក បន្តរក្សាក្បាលរបស់ខ្លួន ដែលកប់នៅក្នុងការសន្មត់ជាប្រវត្តិសាស្ត្រ ដែលជំរុញឱ្យមានការបង្កើតអង្គការណាតូ ក្នុងឆ្នាំ១៩៤៩ នោះអ្វីៗនឹងកាន់តែអាក្រក់ទៅៗជាលំដាប់ សម្រាប់ធនធាន និងសមត្ថភាពយោធារបស់សហរដ្ឋអាមេរិក ដែលហួសកម្រិត៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top