ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ជូនអំណោយជាយន្តហោះ គ្មានមនុស្សបើក ៨០០គ្រឿង ដល់អ៊ុយក្រែន សម្រាប់ថ្ងៃបុណ្យឯករាជ្យ

បរទេស៖ សារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួលអំណោយយន្តហោះគ្មានមនុស្សបើកចំនួន ៨០០គ្រឿង ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ខ្លួនក្នុងសប្តាហ៍នេះ ដែលត្រូវបានរចនាឡើងដើម្បីហោះហើរពីលើគោលដៅ និងទម្លាក់គ្រាប់កាំភ្លើងត្បាល់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបាននិយាយនៅលើបណ្តាញសង្គមជាភាសារុស្សីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា អំណោយនោះមកពីកោះតៃវ៉ាន់។ ការអះអាងនេះត្រូវបានធ្វើម្តងទៀតយ៉ាងទូលំទូលាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន។

យន្តហោះគ្មានមនុស្សបើកត្រូវបានផលិតដោយក្រុមហ៊ុន DronesVision ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ដែលផលិតឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើកផងដែរ។ ម៉ូដែល Revolver គឺជាការរចនា quadcopter ដែលផ្ទុកនូវកញ្ចប់កាំភ្លើងត្បាល់ 60mm ចំនួនប្រាំបី ដែលមានទម្ងន់លើសពី ១០គីឡូ ដែលអាចបញ្ចេញដោយប្រតិបត្តិករ នេះបើយោងតាមអ្នកផលិត។ កញ្ចប់នេះមើលទៅដូចជាធុងបង្វិលនៃកាំភ្លើងដែលផ្តល់ឈ្មោះអាវុធរបស់វា៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top