ព័ត៌មានអន្តរជាតិ

អង្គការ NASA លុបចោលការបាញ់បង្ហោះយាន រុករកនៅឋានព្រះចន្ទ្រ ដោយសារធ្លាយប្រេងឥន្ធនៈ នឹងអាចបង្ហោះនៅក្នុងខែតុលាខាងមុខ

រដ្ឋផ្លរីដា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា នេះជាជាលើកទី២ ហើយនៅក្នុងរយៈពេល៥ថ្ងៃ ដែលអង្គការ NASA កាលពីថ្ងៃសៅរ៍បានលុបចោលការប៉ុនប៉ង បាញ់បង្ហោះគ្រាប់រ៉ុក្កែតជំនាន់ក្រោយ ដ៏ធំរបស់ខ្លួន ដោយលើកឡើងពីការ លេចធ្លាយឥន្ធនៈដ៏ច្រើន ដែលទីភ្នាក់ងារអវកាសបានអះអាងថា អាចពន្យារពេលបេសកកម្មដំបូង របស់វា សម្រាប់កម្មវិធី Moon-to-Mars Artemis យ៉ាងហោចណាស់ជាច្រើនសប្តាហ៍ខាងមុខ ។

ប្រតិបត្តិការមុនការហោះហើរត្រូវ បានបិទសម្រាប់៣ថ្ងៃ ប្រហែល៣ម៉ោងមុន គឺម៉ោង២និង១៧នាទី ត្រូវនឹងម៉ោង៦និង១៧នាទីម៉ោងសកល ដែលកំណត់គោលដៅសម្រាប់រ៉ុក្កែត អវកាសកម្ពស់៣២ជាន់ (SLS) និងគ្រាប់ Orion របស់វាពី Cape Canaveral រដ្ឋផ្លរីដា ។

ការហោះហើរសាកល្បង គ្មានមនុស្សបើក ដែលមានបំណងបាញ់បង្ហោះយានទៅកាន់ឋានព្រះចន្ទ្រ និងត្រលប់មកវិញ គឺដើម្បីសម្គាល់ការ ធ្វើដំណើរដំបូងរបស់ SLS និង Orion កន្លះសតវត្ស បន្ទាប់ពីបេសកកម្មតាមច័ន្ទគតិចុងក្រោយរបស់ Apollo ដែលជាអ្នកនាំមុខនៃកម្មវិធី Artemis ។

មន្ត្រីទីភ្នាក់ងារបានលើកឡើងថា ការរាប់ថយក្រោយត្រូវ បានបញ្ចប់វិញ បន្ទាប់ពីអ្នកបច្ចេកទេសមជ្ឈមណ្ឌលអវកាស Kennedy បានធ្វើការប៉ុនប៉ងបរាជ័យ ជាច្រើនដងក្នុងការជួសជុល ការលេចធ្លាយ “ដ៏ធំ” នៃចំហាយអ៊ីដ្រូសែនរាវ ដែលត្រូវបានបូមចូលទៅក្នុង ធុងប្រេងឥន្ធនៈដំណាក់កាលស្នូលរបស់គ្រាប់រ៉ុក្កែត ។

ការសាកល្បងបាញ់បង្ហោះដំបូង កាលពីថ្ងៃចន្ទ ក៏ត្រូវបានរំខានផងដែរ ដោយបញ្ហាបច្ចេកទេស រួមទាំងខ្សែភ្លើងដែលលេចធ្លាយផ្សេងគ្នា ឧបករណ៍ចាប់សញ្ញាសីតុណ្ហភាព មានកំហុស និងស្នាមប្រេះដែលរ កឃើញនៅក្នុងពពុះអ៊ីសូឡង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top