ព័ត៌មានអន្តរជាតិ

រូបថតព្រះសង្ឃថៃ ដែលកំពុងហាត់ប្រាណ ធ្វើឲ្យផ្ទុះកំហឹង ក្នុងចំណោម អ្នកលេង អ៊ីនធឺណិត

បរទេស៖ រូបថតត្រូវបានបង្ហោះដោយ Phra Paisalprachathon នៅលើទំព័រហ្វេសប៊ុក “(Buddhist News) កាលពីថ្ងៃសុក្រដោយមានចំណងជើងថា “ខ្ញុំយល់ថាព្រះសង្ឃងាយនឹងលើសទម្ងន់និងវិវត្តទៅជាជំងឺ NCDs [មិនឆ្លង] ដូច្នេះសូមអញ្ជើញអ្នកជំនាញសុខភាពដើម្បី ជួយ ព្រះសង្ឃ នៅ ព្រះវិហារ របស់ ខ្ញុំ ឲ្យ មាន រូបរាង និង ថែរក្សា ខ្លួន ឲ្យ បាន ល្អ ប្រសើរ»។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា Phra Paisalprachaton ដែល ហៅ ខ្លួន ឯង ថា ជា ចៅអធិការ មិនបានបញ្ជាក់ថា រូបថតទាំងនេះ ថតនៅទីណា នៅ ក្នុងការបង្ហោះ ដើម ឡើយ។

កាលពីថ្ងៃសៅរ៍ លោកបាននិយាយ ថា រូប ថតទាំង នោះត្រូវបានថត នៅ វត្ត Huay Pla Kang ក្នុង ខេត្ត Chiang Rai ហើយ ឧបករណ៍ ហាត់ ប្រាណ ទាំង អស់ ត្រូវបានបរិច្ចាគ ដោយ អ្នក គោរព បូជា។

លោកបានបន្ថែមថា “គ្រូឧទ្ទេសត្រូវ បានបញ្ជូនដោយការិយាល័យសុខភាពសាធារណៈខេត្តឈៀងរ៉ៃ ដើម្បីបង្រៀនព្រះសង្ឃពីរបៀបប្រើ ប្រាស់ឧបករណ៍ឱ្យបានត្រឹមត្រូវ” ។

ទោះជាយ៉ាងណាក៏ដោយ រូបថតទាំងនេះបានបង្កឱ្យមានមតិអវិជ្ជមានជាច្រើន ដោយមានអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួននិយាយថា វាមិនស័ក្តិសមសម្រាប់ព្រះសង្ឃហាត់នោះទេ ដោយបានចង្អុលបង្ហាញថា ព្រះសង្ឃត្រូវបានគេរំពឹងថានឹងមានភាពស្ងប់ស្ងាត់គ្រប់ពេលវេលា។ អ្នក ខ្លះ ទៀត និយាយ ថា កាតព្វកិច្ច របស់ ព្រះសង្ឃ មិន រួម បញ្ចូល ការ ហាត់ ប្រាណ ទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេង អ៊ីនធឺណិតម្នាក់យល់ឃើញក្នុងរបបហាត់ប្រាណ ដោយនិយាយថា វាជាការល្អដែលឃើញព្រះសង្ឃ ថែរក្សាខ្លួនឱ្យបានល្អជាងមុន ដោយសារការធាត់ គឺជាបញ្ហាដែលញាំញីព្រះសង្ឃដោយសារការរស់នៅមិនសូវស្រួល៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top