ព័ត៌មានអន្តរជាតិ

មូលដ្ឋានយោធារបស់អាមេរិក នៅក្នុងប្រទេសស៊ីរី មានករណីផ្ទុះជាច្រើនគ្រាប់ ប៉ុន្ដែនៅមិនទាន់ដឹង ពីប្រភពផ្ទុះនៅឡើយ

ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការផ្ទុះជាច្រើនដង​ បានកក្រើកមូលដ្ឋានយោធាអាមេរិក នៅក្នុងខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃសៅរ៍។

សារព័ត៌មាន SANA បានចុះផ្សាយថា ពពកផ្សែងខ្មៅងងឹត ក្រោយការផ្ទុះដែលបានវាយប្រហារ មូលដ្ឋានទ័ពអាមេរិក នៅតំបន់ប្រេង al-Omar ក្នុងទីក្រុង Deir al-Zour ដោយបន្ថែមថាវាមិនបានច្បាស់លាស់ អំពីលក្ខណៈនៃការផ្ទុះនោះទេ។

សារព័ត៌មាន SANA បានកត់សម្គាល់ថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបង្កើនការល្បាតតាមអាកាសបន្ទាប់ពីការផ្ទុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា កងជីវពលគាំទ្រដោយអ៊ីរ៉ង់ មិនបានបាញ់ចេញពីមូលដ្ឋាន នៅពេលនេះទេ ដែលជាមូលដ្ឋានធំបំផុត របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី។

កាលពីខែសីហា កងជីវពលគាំទ្រអ៊ីរ៉ង់ បានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានដែលជាផ្នែកនៃការផ្លាស់ប្តូរការបាញ់គ្នា រវាងកងកម្លាំងអាមេរិក និងកងជីវពលគាំទ្រអ៊ីរ៉ង់នៅទីក្រុង Deir al-Zour៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top