ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ (UN) បានឲ្យដឹងកាលពីថ្ងៃអង្គារថា លទ្ធផលនៃគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញរបស់ប្រទេសប៉ាគីស្ថាន កំពុងបន្តប៉ះពាល់ដល់ពលរដ្ឋជាង៣៣លាននាក់ បូករួមទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ ។
លោកស្រី Indrika Ratwatte នាយកការិយាល័យប្រចាំតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានប្រាប់សន្និសីទសារព័ត៌មាននៅទីនេះថា ប្រទេសប៉ាគីស្ថាន បានធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សិបលាននាក់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសហគមន៍អន្តរជាតិគួរតែបង្កើនការកើនឡើងនូវការគាំទ្ររបស់ខ្លួនសម្រាប់ប៉ាគីស្ថានដោយមិនបង្អង់យូរបានឡើយ ។
លោកស្រីបានលើកឡើងថា UNHCR បានបញ្ចប់ការលើកយន្តហោះចំនួន៤ទៅកាន់ប្រទេសប៉ាគីស្ថាន ហើយយ៉ាងហោចណាស់ក៏មានការគ្រោងទុកចំនួន៦បន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។
តួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានដោយសារភ្លៀងមូសុងរដូវនេះ និងទឹកជំនន់ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនាបានកើនឡើងដល់១.៣២៥នាក់ និងរបួស១២.៧០៣ នាក់ ។
លោក Tarik Jasarevic អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា កន្លែងសុខាភិបាលជាង១.៤៦០នាក់នៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលក្នុងនោះ៤៣២កន្លែងត្រូវបានខូចខាតទាំងស្រុង និង១.០២៨កន្លែងខូចខាតផ្នែកខ្លះ ។
លោកបានបន្តថា ស្តុកថ្នាំសង្គ្រោះបន្ទាន់ គ្រឿងផ្គត់ផ្គង់ និងសម្ភារវះកាត់តូចតាចសម្រាប់ព្យាបាលអ្នករបួសមានកម្រិត ដោយលោកបានឲ្យដឹងទៀតថា មានតម្រូវការបន្ទាន់ក្នុងការបង្កើនការតាមដានជំងឺ ស្ដារមណ្ឌលសុខភាពដែលរងការខូចខាត ធានាបាននូវថ្នាំ និងផលិតផលសុខភាពគ្រប់គ្រាន់ ។ ផ្តល់ជំនួយសុខភាពផ្លូវចិត្ត និងផ្លូវចិត្តដល់សហគមន៍ដែលរងផលប៉ះពាល់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា