ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់​ជាថ្មី​ ពី​កង្វល់​ជុំវិញ​ការ​ផ្ទេរ​ សម្ភារៈ​នុយក្លេអ៊ែរ ដែល​ទាក់ទង​នឹង AUKUS

ប៉េកាំង៖ បេសកជនចិន បានរំលឹកឡើងវិញនូវការព្រួយបារម្ភអំពីការផ្ទេរអាវុធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធនៅក្នុង AUKUS ដែលជាកិច្ចព្រមព្រៀងត្រីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចក្រភពអង់គ្លេស និងអូស្ត្រាលី ដោយអំពាវនាវឱ្យប្រទេសទាំងបី បោះបង់ចោលវា ជុំវិញហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។

លោក Wang Qun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងវីយែនបានធ្វើការកត់សម្គាល់បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានសម្រេចដោយការឯកភាពគ្នាក្នុងការរៀបចំរបៀបវារៈផ្លូវការមួយ ស្តីពី “ការផ្ទេរសារធាតុនុយក្លេអ៊ែរក្នុងបរិបទ នៃ AUKUS និងការការពាររបស់ខ្លួនក្នុងគ្រប់ទិដ្ឋភាពក្រោម NPT (សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ)” តាមសំណើរបស់ចិន។

ចំណាត់ការនេះ “បានធ្វើឱ្យមានការប៉ុនប៉ងរបស់ប្រទេសមួយចំនួនក្នុងការប្លន់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA” លោក Wang បានលើកឡើងថា វាជាលើកទី៤ ជាប់គ្នាដែលបញ្ហា AUKUS ត្រូវបានបញ្ចូលក្នុងរបៀបវារៈផ្លូវការនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំត្រីមាសរបស់ទីភ្នាក់ងារនេះ ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិជុំវិញការផ្ទេរសម្ភារៈអាវុធនុយក្លេអ៊ែរ ដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង។

នៅខែកញ្ញាឆ្នាំ២០២១ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសពីការបង្កើត AUKUS ដែលក្រោមនោះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងជួយអូស្ត្រាលីក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

លោក Wang បានកត់សម្គាល់ថាការផ្ទេរវត្ថុធាតុនុយក្លេអ៊ែរដែលទាក់ទងនឹង AUKUS គឺជាបញ្ហាស្នូលរបស់ខ្លួនដែលជាបញ្ហានៃការរីកសាយអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា “AUKUS ហួសពីរបបមិនរីកសាយភាយអន្តរជាតិ ដែលមានស្រាប់ និងអាណត្តិរបស់លេខាធិការដ្ឋាន IAEA ។ បញ្ហាមិនគួរត្រូវបានដោះស្រាយដោយប្រទេសទាំងបីតែម្នាក់ឯងនោះទេ ហើយត្រូវតែដោះស្រាយដោយរដ្ឋសមាជិក IAEA”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top