ព័ត៌មានអន្តរជាតិ

តួកគី ត្រៀមស្វាគមន៍ ភ្ញៀវទេសចរអឺរ៉ុប ដែលរត់គេចពីការឡើងថ្លៃថាមពលកំដៅ ក្នុងរដូវរងាខាងមុខនេះ

អង់ការ៉ា៖ តួកគី កំពុងផ្សព្វផ្សាយការស្នាក់នៅក្នុងរដូវរងាដ៏អាក្រក់មួយ នៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេភាគខាងត្បូងរបស់ខ្លួន សម្រាប់ភ្ញៀវទេសចរអឺរ៉ុប ខណៈដែលរដូវរងាដ៏លំបាកមួយបានកើតឡើង ចំពេលមានវិបត្តិថាមពលដ៏យូររបស់ទ្វីបនេះ។

 ប្រជាជនអ៊ឺរ៉ុប កំពុងស្វែងរកដំណោះស្រាយការកើនឡើងថ្លៃកំដៅក្នុងគ្រួសារខ្ពស់ជាងមុន សម្រាប់រដូវកាលខាងមុខ ខណៈដែលប្រទេសរបស់ពួកគេ បន្តប្រឈមមុខនឹងការខ្វះខាតឧស្ម័នធម្មជាតិ ដែលបង្កឡើងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន។

 អ្នកខាងក្នុងឧស្សាហកម្មតួកគី បានប្រាប់ស៊ិនហួ ថាសណ្ឋាគាររាប់ពាន់នៅតាម បណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេបានរៀបចំទុករហូតដល់ ៥០ភាគរយ នៃសមត្ថភាពរបស់ពួកគេ ដើម្បីផ្ទុកនូវអ្វីដែលពួកគេហៅថា “អ្នកទេសចរថាមពល” ពីអឺរ៉ុប រួមទាំងអ្នកចូលនិវត្តន៍ និងអ្នកជំនាញដែលធ្វើការពីចម្ងាយ។

 លោក Burhan Sili ប្រធានសមាគមសណ្ឋាគារ ទេសចរណ៍ Alanya ក្នុងគោលដៅដ៏ពេញនិយម របស់តួកគី នៃខេត្ត Antalya បានឲ្យដឹងថា “ដោយពិចារណាលើវិបត្តិថាមពលនៅក្នុងទ្វីបអឺរ៉ុប ប្រជាជនមកពីទ្វីបភាគច្រើនត្រូវបានគេរំពឹងថា នឹងចាប់អារម្មណ៍លើការផ្តល់ជូនរបស់យើង សម្រាប់ការស្នាក់នៅក្នុងរដូវរងារដ៏យូរ” ។

លោក Erkan Yagci ប្រធានសមាគមសណ្ឋាគារទេសចរណ៍មេឌីទែរ៉ាណេ និងវិនិយោគិនបានឲ្យដឹងថា ការកក់ទុកមុនបង្ហាញថា ខែវិច្ឆិកានឹងមានភាពមមាញឹកខ្លាំង ហើយនេះជាករណីពិសេស សម្រាប់ភ្ញៀវទេសចរអឺរ៉ុប។

 អាល្លឺម៉ង់ អង់គ្លេស ហូឡង់ បែលហ្សិក និងបណ្តាប្រទេសស្កែនឌីណាវ នឹងក្លាយជាទីផ្សារដ៏សំខាន់នៅលើរ៉ាដារបស់ឧស្សាហកម្មតួកគីក្នុងរដូវរងារនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top