ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងផលិតយន្ដហោះដ្រូន ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​ទីក្រុង​ធំៗរបស់អ៊ីស្រាអែល

តេអេរ៉ង់៖ ទូរទស្សន៍ Press TV បានរាយការណ៍ដោយដកស្រង់សម្តីមេបញ្ជាការអ៊ីរ៉ង់ម្នាក់ថា កងទ័ពអ៊ីរ៉ង់បានបង្កើតយន្ដហោះដ្រូន (UAV) ទំនើបដែលមានសមត្ថភាពវាយប្រហារទីក្រុង Tel Aviv និង Haifa របស់អ៊ីស្រាអែល។

លោក Kioumars Heydari មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពអ៊ីរ៉ង់បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា យន្តហោះដ្រូន Arash-2 ដែលមានសមត្ថភាពទាញយកព័ត៌មាន មុនពេលវាយប្រហារ និងបំផ្លាញគោលដៅដែលបានកំណត់ “ត្រូវបានរចនាឡើងជាពិសេសដើម្បីតម្រង់គោលដៅទៅលើទីក្រុង Haifa និង Tel Aviv” ។  

ដោយពណ៌នាពីយន្ដហោះដ្រូន Arash-2 ថាជាយានជំនិះគ្មានមនុស្សបើក លោក Heydari បានបន្ថែមថា សមត្ថភាពរបស់វានឹងត្រូវបង្ហាញនៅក្នុងសមយុទ្ធយោធានាពេលអនាគត។

យោងតាមរបាយការណ៍យនដ្ហោះដ្រូន Arash-1 ដែល Arash-2 ត្រូវបានធ្វើឱ្យប្រសើរឡើងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសមយុទ្ធយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ២០១៩ ជាយន្ដហោះ kamikaze និង UAV គេចចេញពីរ៉ាដា។  វាមានប្រវែង ៤,៥ម៉ែត្រ មានស្លាប ៣,៥ម៉ែត្រ និងអាចហោះបានចម្ងាយជាង ១៤០០គីឡូម៉ែត្រ មុនពេលទៅដល់គោលដៅ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top