អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរ៉ុក្កែតដែលជាកម្មសិទ្ធិ របស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានរងបរាជ័យ ក្នុងការបាញ់បង្ហោះជាលើកដំបូង របស់ខ្លួនជាមួយនឹងប្រព័ន្ធ រត់គេចខ្លួនដែលរុញកន្លែង នាវិកទៅកាន់សុវត្ថិភាព ។
រូបភាពបង្ហាញពីអណ្តាតភ្លើង ដែលបាញ់ចេញពីម៉ាស៊ីនប្រហែលមួយនាទី នៃការហោះហើរ ហើយយន្តបាញ់ចេញ ពីច្រមុះរបស់រ៉ុក្កែត ។ ក្រោយមក វាបានចុះចត នៅវាលខ្សាច់ Texan គាំទ្រដោយលោតឆ័ត្រយោងចំនួន៣ ចំណែកបេសកកម្ម កាលពីថ្ងៃច័ន្ទគឺគ្មានមនុស្សជិះ ហើយមាន ការពិសោធន៍ រាប់សិបដង ប៉ុន្តែជាប្រព័ន្ធដូចគ្នាប្រើ សម្រាប់បាញ់មនុស្ស ទៅកាន់គែមនៃលំហ ។
វីដេអូបានចេញផ្សាយ ដោយក្រុមហ៊ុនបានបង្ហាញពីការ ប៉ះរបស់យន្ត ប៉ុន្តែមិនមែនជាជោគវាសនា របស់គ្រាប់រ៉ុក្កែតនោះទេ មានល្បឿនប្រហែល ៧០០ម៉ាយក្នុងមួយម៉ោង នៅប្រហែល៨,៥០០ម៉ែត្រ។ ការអត្ថាធិប្បាយនៃការបើកដំណើរការបានស្ងប់ស្ងាត់ នៅពេលការបរាជ័យ បានកើតឡើង ដោយអ្នកប្រកាស នៅទីបំផុត បាននិយាយថា វាហាក់ដូចជាយើង បានជួបប្រទះភាពខុសប្រក្រតី ជាមួយនឹងជើងហោះហើរថ្ងៃនេះ នេះមិនត្រូវបាន គ្រោងទុកទេ ។
ជាធម្មតា គ្រាប់រ៉ុក្កែតនេះ ចុះចតដោយខ្លួនវាផ្ទាល់ ដូច្នេះវាអាចប្រើ នៅលើជើងហោះហើរ នាពេលអនាគត។ FAA ដែលជាអ្នកឃ្លាំមើល អាកាសចរណ៍របស់អាមេរិក បានបញ្ឈប់ការបាញ់ រ៉ុក្កែតនេះ ដោយរង់ចាំការស៊ើបអង្កេត ៕ដោយ៖លី ភលីព