ព័ត៌មានអន្តរជាតិ

ម្ចាស់ភាគហ៊ុន Twitter គាំទ្រកិច្ច ព្រមព្រៀងទិញតម្លៃ ៤៤ពាន់លានដុល្លាររបស់ Elon Musk

សាន់ហ្វ្រាន់ស៊ីស្កូ ៖ បណ្តាញសង្គមយក្ស អាមេរិក Twitter បាននិយាយថា ការរាប់បឋមបង្ហាញ ពីម្ចាស់ភាគហ៊ុនគាំទ្រ ការដេញថ្លៃ របស់លោក Elon Musk ដើម្បីទិញវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ទោះបីជាលោកព្យាយាមបំបែកកិច្ចសន្យាក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ចំនួនសរុបនេះបានកើតឡើង ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុន ដែលមានរយៈពេលត្រឹមតែប៉ុន្មាន នាទីប៉ុណ្ណោះ ដោយការបោះឆ្នោតភាគច្រើន ត្រូវបានបោះឆ្នោត តាមប្រព័ន្ធអ៊ីនធើណេត ។ បណ្តាញសង្គមយក្សអាមេរិក Twitter បានប្តឹងលោក Musk ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ហើយការកាត់ទោស ត្រូវបានកំណត់សម្រាប់ខែតុលា ៕ ដោយ៖លី ភីលីព

Most Popular

To Top