ព័ត៌មានអន្តរជាតិ

ការស៊ើបអង្កេត លើការយាយី របស់ SDF ចាប់ផ្តើម បន្ទាប់ពីការទាមទារ ការរំលោភផ្លូវភេទ

តូក្យូ ៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុន បានបើកដំណើរ ការកាលពីថ្ងៃអង្គារលើការ ស៊ើបអង្កេតលើការយាយី ដ៏ទូលំទូលាយ នៃកងកម្លាំង ស្វ័យការពារ របស់ប្រទេសនេះ បន្ទាប់ពីការចោទប្រកាន់នាពេលថ្មីៗនេះ ដោយអតីតសមាជិក SDF ស្ត្រីពីបទរំលោភផ្លូវភេទ ដោយមិត្តរួមការងារ ។

អង្គការឃ្លាំមើលការពារជាតិ បានចាប់ផ្តើមការស៊ើបអង្កេត ដ៏កម្រមួយទៅក្នុងទម្រង់ផ្សេងៗ នៃការយាយី រួមទាំងការបៀតបៀនផ្លូវភេទ និងការរំលោភអំណាច ដោយមានការអំពាវនាវ ឲ្យជនរងគ្រោះរាយការណ៍ករណី នៃការរំលោភបំពាននៅចុងខែតុលា ។ រដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada កាលពីសប្តាហ៍មុន បានអនុម័តការស៊ើបអង្កេតនេះ បន្ទាប់ពីលោកស្រី Rina Gonoi បានទាមទារឲ្យមានការ ស៊ើបអង្កេតឯករាជ្យយ៉ាងម៉ត់ចត់ លើករណីបានកើតឡើង ខណៈលោកស្រីជាសមាជិក នៃកងកម្លាំងស្វ័យការពារដីគោក កាលខែសីហា ឆ្នាំ ២០២១ ។

លោក Hamada បានបញ្ជាឲ្យស៊ើបអង្កេតលើករណី របស់លោកស្រី Gonoi និងការកើនឡើង នៃករណីបៀតបៀន ក្នុងចំណោមសមាជិកនៃ SDF ដែលនៅតែជាបុរសខ្លាំង ។ ការិយាល័យអធិការកិច្ច នៃការអនុលោមតាមច្បាប់ជាអង្គភាព ពិសេសមួយក្រោមការគ្រប់គ្រង របស់ Hamada កំពុងស្វែងរកករណីនៃអាកប្បកិរិយាបំពាន ដូចជាករណី ដែលត្រូវបានរាយការណ៍ ប៉ុន្តែមិនត្រូវបានដោះស្រាយ ឲ្យបានត្រឹមត្រូវ ។

ប្រសិនបើករណីត្រូវបានចាត់ទុកថា ជាករណីធ្ងន់ធ្ងរ ឬអាចជាឧក្រិដ្ឋកម្ម អង្គការឃ្លាំមើលនឹងធ្វើការ សម្ភាសន៍ជាលក្ខណៈបុគ្គល និងស៊ើបអង្កេតអង្គភាព ពាក់ព័ន្ធយ៉ាងឆាប់រហ័ស ។ អង្គការឃ្លាំមើលក៏នឹងពិនិត្យមើលផងដែរ ថាតើច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ អំពីការពិគ្រោះយោបល់អំពី ការយាយីត្រូវបានអនុវត្តតាម និងរបៀប ដែលពួកគេត្រូវបានដោះស្រាយ៕

Most Popular

To Top