ព័ត៌មានអន្តរជាតិ

អាមេរិក អ៊ីស្រាអ៊ែល សម្រេចចូលរួម ធ្វើសមយុទ្ធយោធារួមគ្នា នៅសមុទ្រក្រហម

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងបង្កើតនូវសមយុទ្ធយោធារួមមួយ ដែលគ្រោងនឹងធ្វើឡើង នៅក្នុងសមុទ្រក្រហម ហើយដោយប្រើប្រាស់បច្ចេកទេស ផ្តោតសំខាន់ទៅលើអាវុធប្រភេទវ៉ៃឆ្លាតឬ AI។

សមយុទ្ធយោធាដែលនឹងធ្វើឡើង នៅលើឈូងសមុទ្រ Eilat ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ឬត្រូវបានគេហៅឈ្មោះថា Digital Shield ដែលវានឹងមានការចូលរួម ពីសំណាក់យោធារបស់អាមេរិក អ៊ីស្រាអ៊ែលផងដែរ។

នៅក្នុងសេចក្តីប្រកាសដោយកងកម្លាំងយោធា បានឲ្យដឹងដែរថាគោលបំណងសំខាន់ នៃការធ្វើសមយុទ្ធយោធានេះ ដើម្បីអាចពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នា នៃយោធាប្រទេស និងប្រទេសផង និងក៏ដូចជាការចែករំលែក ការយល់ដឹងអំពីបច្ចេកទេស នៃការគ្រប់គ្រងដែនសមុទ្រ និងជាពិសេស គឺការប្រើប្រាស់បច្ចេកវិទ្យាវ៉ៃឆ្លាតឬ AI ជាផ្នែកនៃប្រតិបត្តិការ៕ ប្រែសម្រួល៖ស៊ុនលី

https://english.news.cn/20220923/83edc28a5aea45b984750cc01d33d1a7/c.html

Most Popular

To Top