ព័ត៌មានអន្តរជាតិ

រុស្ស៊ី អាចនឹងបង្កើតមូលដ្ឋានជើងទឹក នៅសមុទ្រក្រហម

បរទេស៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ នៃការមកដល់ប្រទេសស៊ូដង់ ឯកអគ្គរដ្ឋទូតអាមេរិកដំបូងគេ ក្នុងរយៈពេល ២៥ ឆ្នាំបានគំរាមកំហែងទីក្រុង Khartoum រួចហើយជាមួយនឹង “ផលវិបាក” ប្រសិនបើស៊ូដង់ធ្វើតាមកិច្ចព្រមព្រៀង ជាមួយទីក្រុងម៉ូស្គូ សម្រាប់ការអនុញ្ញាត ឱ្យមានមូលដ្ឋានទ័ពជើងទឹករុស្ស៊ី នៅលើសមុទ្រក្រហម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត John Godfrey បានប្រាប់កាសែតប្រចាំថ្ងៃរបស់ស៊ូដង់ Daily Al-Tayar កាលពីថ្ងៃអង្គារថា “ប្រទេសទាំងអស់មានសិទ្ធិអធិបតេយ្យភាព ក្នុងការសម្រេចចិត្តថា តើប្រទេសណាផ្សេងទៀត ជាដៃគូជាមួយ ប៉ុន្តែជម្រើសទាំងនេះមានផលវិបាក” ។

រដ្ឋាភិបាលនៅទីក្រុង Khartoum បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៧ ដើម្បីបង្កើតកន្លែងកងទ័ពជើងទឹក នៅកំពង់ផែ Port Sudan នៅលើសមុទ្រក្រហម។ ចាប់តាំងពីពេលនោះមក ប្រធានាធិបតី Omar al-Bashir ត្រូវបានផ្ដួលរំលំក្នុងរដ្ឋប្រហារ និងចាប់ដាក់គុក។ លោក Godfrey បានព្រមានរដ្ឋាភិបាលថ្មីប្រឆាំង នឹងការបន្តកិច្ចព្រមព្រៀងនេះ ដោយនិយាយថា វានឹងបង្កគ្រោះថ្នាក់ ដល់ផលប្រយោជន៍របស់ស៊ូដង់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top