បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនចរចា រកដំណោះស្រាយសន្តិភាព ដរាបណាលោក វ្ល៉ាឌីមៀ ពូទីន នៅតែជាប្រធានាធិបតី នៃប្រទេសរុស្ស៊ី ដោយបានចេញការទាមទារផ្លាស់ប្តូរ របបតាមរយៈបណ្តាញ Telegram ផ្លូវការរបស់គាត់កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអះអាងថាលោកតែងតែផ្តល់ការរួមរស់ ជាមួយរុស្ស៊ីដោយសមភាព ស្មោះត្រង់ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌” លោក ហ្សេលេនស្គី បានស្តីបន្ទោសរុស្ស៊ី ចំពោះការបរាជ័យនៃការចរចា ដោយទទូចថា “ជាក់ស្តែងវាមិនអាចទៅរួច ជាមួយប្រធានាធិបតីរុស្ស៊ីរូបនេះទេ”។
លោកបានសរសេរថា «យើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែរួចទៅហើយជាមួយ ប្រធានាធិបតីរុស្ស៊ីម្នាក់ទៀត»។
លោក ហ្សេលេនស្គី បានច្រានចោលម្តងហើយម្តងទៀត នូវការបញ្ចប់សន្តិភាពពីទីក្រុងម៉ូស្គូ ដែលថ្មីៗនេះភាគច្រើនបានបដិសេធ សំណើរបស់លោកពូទីន កាលពីថ្ងៃសុក្រដើម្បីបន្តការចរចាឡើងវិញ។ អ្វីដែលធ្វើឱ្យការផ្តល់ជូន មិនចាប់ផ្តើមសម្រាប់ក្រុងគៀវវនោះ គឺលោកពូទីនបានបដិសេធមិនព្រមបោះបង់ តំបន់ដែលបានបោះឆ្នោត ក្នុងសប្តាហ៍នេះទៅចូលរួមជាមួយរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
