គៀវ ៖ យោងតាមមន្ត្រីអ៊ុយក្រែន រុស្ស៊ី បានបាត់បង់រថក្រោះ រថពាសដែក និងយន្តហោះដ្រូន ជាច្រើនគ្រឿង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នៃការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Newsweek ។
នៅថ្ងៃអាទិត្យទី០២ ខែតុលា ក្រោយក្រសួងការពារជាតិ អ៊ុយក្រែន បានឲ្យដឹងថា រថក្រោះ ២៣គ្រឿង រថពាសដែក ២៦គ្រឿង កាំភ្លើងធំ ៨គ្រឿង និងយន្តហោះដ្រូន ៦គ្រឿង ត្រូវបានបំផ្លាញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
យោងតាមទីក្រុងគៀវ ប្រទេសរុស្ស៊ីឥឡូវនេះ បានបាត់បង់រថក្រោះ ចំនួន ២៣៧៧គ្រឿង រថពាសដែកចំនួន ៤៩៧៥គ្រឿង កាំភ្លើងធំចំនួន ១៤០៥ គ្រឿង និងយន្តហោះដ្រូនចំនួន ១០១៥ គ្រឿង ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ។
ប្រភពបានបន្ថែមបុគ្គលិករុស្ស៊ីប្រហែល ៦០១១០ នាក់ត្រូវបានពលី ចាប់តាំងពី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោក ឈ្លានពានអ៊ុយក្រែន។ ខណៈដែលប្រទេសរុស្ស៊ី បានបាត់បង់ចំនួនទាហាន និងឧបករណ៍យ៉ាងច្រើន តួលេខត្រឹមត្រូវមួយ គឺពិបាកក្នុងការផ្ទៀងផ្ទាត់ណាស់៕
ប្រែសម្រួល ឈូក បូរ៉ា