បរទេស៖ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បានធ្វើការលើកជាសំណើរមួយ ដែលអាចមានន័យថាក្នុងការបញ្ចប់ទៅ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បានដោយក្នុងនោះ បានស្នើសុំឲ្យភាគីទាំងសងខាង យល់ព្រមតាមការបោះឆ្នោតប្រជាមតិ ដែលបានធ្វើឡើងកន្លងមក នៅក្នុងតំបន់ទាំង៤ ហើយជាពិសេសអំពាវនាវ ឲ្យអ៊ុយក្រែន គួរបោះបង់ចោល នូវបំណង់ចង់បានតំបន់ Crimea ពីរុស្សីមកវិញ។
លោក Musk បានបង្ហោះសារនៅលើ Twitter ដែលជាផែនការរបស់ខ្លួន កាលពីថ្ងៃចន្ទដោយលើកឡើងថា រុស្សីគួរដំណើរការបោះឆ្នោត ប្រជាមតិឡើងវិញ ដោយមានការចូលរួមស ពីសំណាក់អង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលទីក្រុងមូស្គូ ត្រូវតែដកខ្លួនចេញ ប្រសិនបើពលរដ្ឋបោះឆ្នោត ជ្រើសរើសយកអ៊ុយក្រែន។
ក្នុងនោះលោកបានបញ្ជាក់ដែរថា ចំពោះតំបន់ Crimea វិញវាគឺជាផ្នែកមួយរបស់ប្រទេសរុស្សី ជាយូរមកហើយតាំងតែពីឆ្នាំ១៧៨៣ ប៉ុន្តែរហូតដល់សម័យដឹកនាំ របស់សហភាពសូវៀតលោក Nikita Khrushchev វាបែរជាត្រូវបានប្រើប្រាស់ ជាអំណោយប្រគល់ឲ្យទៅអ៊ុយក្រែនទៅវិញ កាលពីឆ្នាំ១៩៥៤ ហើយក្នុងនោះលោក Musk បានបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់លោក Khrushchev គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ៕ ប្រែសម្រួល៖ស៊ុនលី