បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាមូលនិធិដោយហ្វូងមនុស្ស មួយក្រុមនៅក្នុងប្រទេសឆេកបានទទួលជោគជ័យក្នុងការរ៉ៃអង្គាសប្រាក់ បានប្រមាណជា១,៣លានដុល្លារ ដើម្បីអាចទិញបានរថក្រោះដ៏ទំនើបមួយគ្រឿងជូនកងកម្លាំងយោធារបស់អ៊ុយក្រែន។
មូលនិធីដែលត្រូវបានដាក់ឈ្មោះថា Gift for Putin គឺជាយុទ្ធនាការរ៉ៃអង្គារប្រាក់ពីមនុស្សប្រមាណជា១១២៨៨ នាក់ហើយតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំ បានឲ្យដឹងថានេះគឺជារថក្រោះដំបូងប៉ុណ្ណោះដែលនឹងត្រូវទិញ។
មូលនិធិនេះផងដែរក៏ត្រូវបានគេដឹងថាបានទទួលការគាំទ្រពីសំណាក់ក្រសួងការពារជាតិរបស់ប្រទសឆេកនិងទូតរបស់អ៊ុយក្រែនប្រចាំក្នុងប្រទេសឆេកផងដែរដោយ រថក្រោះដែលនឹងត្រូវទិញគឺជារថក្រោះទំនើបបំផុតបរស់រុស្សីមានឈ្មោះថា Tomas គឺជារថក្រោះជំនាន់ថ្មីរបស់រថក្រោះសល់ពីសម័យសូវៀត T-72 ៕
ប្រែសម្រួល៖ស៊ុនលី