បរទេស៖ កងនាវាចរទីប្រាំរបស់កងទ័ពជើងទឹក អាមេរិកបានប្រកាសថា កងកម្លាំងអាមេរិក និងអង់គ្លេសបានធ្វើសមយុទ្ធ នៅឈូងសមុទ្រពែរ្សកាលពីថ្ងៃសុក្រ ដែលពាក់ព័ន្ធនឹងយានគ្មានមនុស្សបើក របស់កងទ័ពជើងទឹក Saildrone Explorer ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នាវាចម្បាំងអាមេរិក២គ្រឿង និងនាវាចម្បាំងអង់គ្លេស ២គ្រឿង ព្រមទាំងយានជំនិះគ្មានមនុស្សបើក លើទឹកចំនួនបីគ្រឿង (USVs) បានចូលរួមក្នុងសមយុទ្ធ រយៈពេលមួយថ្ងៃ ដែលត្រូវបានធ្វើឡើង នៅឆ្នេរសមុទ្រនៃប្រទេសបារ៉ែន។
ជាផ្នែកមួយនៃសមយុទ្ធ USVs បានចាប់យករូបភាពនៃ គោលដៅហ្វឹកហាត់ ហើយបញ្ជូនពួកគេ ទៅកាន់នាវាទាំងពីរ និងទៅកាន់មជ្ឈមណ្ឌល បញ្ជារបស់កងនាវាចរទី 5 នៅក្នុងប្រទេសបារ៉ែន។ រូបថតទាំងនោះត្រូវបានវិភាគដោយ បញ្ញាសិប្បនិមិត្ត, នេះបើតាម មេបញ្ជាការ Timothy Hawkins អ្នកនាំពាក្យកងនាវាទី 5 បានប្រាប់ AP ។
អនុឧត្តមនាវី Brad Cooper មេបញ្ជាការនៃបញ្ជាការកណ្តាល នៃកងនាវាចរអាមេរិក កងនាវាចរទី៥ និងកងកម្លាំងដែនសមុទ្ររួមបញ្ចូលគ្នា បានសាទរចំពោះលទ្ធផលនៃសមយុទ្ធនេះ ដោយនិយាយថា “យើងសម្រេចបានច្រើនជាងថ្ងៃនេះ លើសពីអ្វីដែលមនុស្សជាច្រើន នឹកស្មានមិនដល់ នៅពេលដែលយើងចាប់ផ្តើម” ៕
ប្រែសម្រួលៈ ណៃ តុលា