កីឡា

Rodgers មិនបដិសេធដំណឹង ចាកចេញរបស់ Maddison ឡើយ

James Maddison បានចាប់ផ្តើមរដូវកាលថ្មី ជាមួយនឹងទំរង់លេងយ៉ាងល្អ ដោយអាចស៊ុតបញ្ចូលទី បាន៥គ្រាប់និងជួយមិត្តរួមក្រុម រកបាន២គ្រាប់មកហើយដែរ ក្នុងការប្រកួតទាំង ៨ប្រកួតដំបូង ហើយក្នុងនោះវាបានធ្វើឲ្យ គ្រូបង្វឹករបស់ក្លឹប Leicester City លោក Brenden Rodgers បានសារភាពថាប្រាកដណាស់ កីឡាកររូបនេះកំពុងទាក់ចិត្ត ក្លឹបធំៗជាច្រើនមិនខាន។

ទោះបីជាមានទំរង់លេងល្អក្តីប៉ុន្តែ Maddison មិនអាចជួយទំរង់លេងរបស់ ក្រុមទាំងមូលបានល្អនៅឡើយខណៈដែល Leceister City កំពុងបន្តនៅបាតតារាងនៅឡើយ ហើយលើសពីនេះកីឡាករ ផ្ទាល់គឺមិនបានជាប់ឈ្មោះ ក្នុងបញ្ជីជម្រើសជាតិ របស់អង់គ្លេសថែមទៀតផង។

លោក Rodgers ដែលធ្លាប់បានអំពាវនាវឲ្យអង់គ្លេស ដើម្បីពិនិត្យមើលសមត្ថភាពរបស់ Maddison ម្តងទៀតនោះបាននិយាយថា៖ ពេលនេះគាត់ស្ថិតនៅក្នុងទំរង់លេង យ៉ាងអស្ចារ្យនិងការអភិវឌ្ឍ កាន់តែល្អឡើងហើយថ្ងៃ មួយគាត់នឹងទទួលបាននូវ លទ្ធផលដែលគាត់រំពឹងទុកជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top