កីឡា

Rodgers បញ្ជាក់ហើយថា Maddison នឹងបន្តរស់នៅ ជាមួយនឹង Leicester City

គ្រូបង្វឹក របស់ក្លឹប Leicester City លោក Brendan Rodgers នៅក្រោយមានព័ត៌មានជាច្រើនអំពីការចាកចេញរបស់កីឡាករ James Maddison រួចមក នៅសប្តាហ៍ នេះ លោកបានចេញ មកធ្វើការអះអាងថា កីឡាកររូបនេះនឹងមិន ចាកចេញទៅណាឡើយ រហូតដល់រដូវកាលក្រោយ ២០២១_២០២២។

ក្នុងនោះគេបានដឹងថា ក្លឹបកាំភ្លើងធំ Arsenal ដែលជាអ្នកចង់បានកីឡាកររូបនេះបំផុត ហើយក៏បានព្យាយាមបង្កើន កញ្ចប់ប្រាក់សម្រាប់ ចរចានាំយក Maddison មកទឹកដី Emirates ផងដែរ ក្នុងពេលដែលផែនការ របស់លោក Mikel Arteta គឺដើម្បីបង្កើនសមត្ថភាពក្រុមឡើងវិញ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ កំពុងលេង ក្នុងតំណែងជាខ្សែ បម្រើឆ្នើម របស់ក្លឹប Leicester City ចាប់តាំងតែពីបានផ្ទេរមកចូលរួម នៅទីនេះកាលពីឆ្នាំ២០១៨ពីក្លឹប Norwich City ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top