កីឡា

Grealish៖ ក្រៅ​ពី​ Ronaldo និង​ Messi មាន​តែ​ De Bruyne នេះ​ហើយល្អជាងគេ ​លើ​ពិភព​លោក​

ខ្សែ​បម្រើ​មក​ដល់​ថ្មី​របស់​ក្លឹប​ Manchester City កីឡាករ​ Jack Grealish បាន​និយាយ​នៅ​ក្នុង​​កិច្ច​សម្ភាសន៍​លើក​ដំបូង​ជា​មួយ​ក្លឹប​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្រៅ​ពី​ Cristiano Ronaldo និង​ Lionel Messi ខ្សែ​បម្រើ​ Kevin De Bruyne នេះ​ហើយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​ពិភព​លោក​។

Grealish បាន​និយាយ​ថា​៖” ខ្ញុំ​ធ្លាប់​និយាយ​ល្អ​ពី​ De Bruyne ប៉ុន្មាន​ដង​ហើយ​។ ខ្ញុំ​តែង​តែ​និយាយ​ថា​ក្រៅ​ពី​ Ronaldo និង​ Messi ​មាន​តែ​គាត់​ហ្នឹង​ហើយ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ​។ ខ្ញុំ​គិត​ថា​គាត់​ល្អ​ម៉ា​ចប់​ ហើយ​គាត់​ហ្នឹង​ហើយ​ក៏​ជា​កីឡាករ​ដែល​គេ​តែង​មើល​រំលង​ពី​ភាព​រហ័សរហួន​របស់​គាត់​។ ដូច​កាល​ពី​រដូវកាល​មុន​អញ្ចឹង​ ខ្ញុំ​បាន​អង្គុយ​មើល​ទម្រង់​លេង​របស់​គាត់​ជា​មួយ​អ្នក​ចាត់​ការ​របស់​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​គាត់​មែន​ទែន​ ជា​ពិសេស​ពេល​បង្ហើយ​បាល់​ហ្នឹង​តែ​ម្ដង​ “។

កីឡាករ​នេះ​បន្ត​ថា​៖” អញ្ចឹង​ហើយ​ខ្ញុំ​តែង​ហាត់​លេង​តាម​ទម្រង់​គាត់​រហូត​មក​។ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​លេង​ជា​មួយ​គាត់​ក្នុង​ក្លឹប​ដូច​គ្នា​ម្ដង​ណា​ទេ​ ធ្លាប់​តែ​លេង​ប្រកួត​ជា​មួយ​ក្លឹប​គាត់​ប៉ុន្មាន​ដង​ដែរ​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​អាវ​ពី​គាត់​ផង​ដែរ​ អញ្ចឹង​ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ ដែល​ខ្ញុំ​ចង់​លេង​ជា​មួយ​ណាស់​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Grealish បាន​ចុះ​កុងត្រា​មក​លេង​ឲ្យ​ Man City នៅ​ក្នុង​ថ្ងៃ​នេះ​ដែល​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៧៕

ប្រភព៖ http://sabay

Most Popular

To Top