កីឡា

Arteta និយាយអ្វីខ្លះ មុនជំនួប Liverpool

ថ្លែងនៅមុនការប្រកួតប៉ះ ជាមួយនឹងក្រុមហង្សក្រហម Liverpool នៅយប់ថ្ងៃអាទិត្យនេះគ្រូបង្វឹក របស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើការលើកឡើងទៅកាន់ កូនក្រុមរបស់គាត់ថា មិនត្រូវមានភាពភ័យខ្លាចឡើយ នៅពេលដែលការប្រកួតមកដល់ ក្នុងនាមជាអ្នកដែលស្ថិតកំពូលតារាង។

គិតចាប់តាំងតែពីពេល បើករដូវកាលកន្លមកនេះកាំភ្លើងធំ Arsenal បានបង្ហាញទំរង់លេងយ៉ាងល្អ ក្នុងការប្រកួតទាំង៨ដង ដោយអាចយកឈ្នះបាន៧ដង ចាញ់ម្តងប៉ុន្តែសម្រាប់កំណត់ត្រាប៉ះនឹង Liverpool កន្លងមកក្រុមធ្វើមិនសូវបានល្អឡើយ ដោយក្នុងនោះជួបគ្នា៦ដង Arsenal ចាញ់៥ដងរួចទៅហើយ។

គួរឲ្យដឹងដែរថាសប្តាហ៍នេះ Arsenal បន្តស្ថិតនៅកំពូលតារាងមាន ២១ពិន្ទុខណៈដែល Man City កំពុងតាមពីក្រោយប្រកៀកប្រកិតមាន ២០ពិន្ទុហើយហង្សក្រហម Liverpol
មាន១០ពិន្ទុនៅឡើយ កំពុងឈរនៅលេខរៀងទី៩៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top