កីឡា

Nesta ប្រាប់ពីក្បាច់ដើម្បីរារាំង និងការពារបាល់ ជាមួយនឹង Haaland

Erling Haaland ចាប់តាំងពីពេលបើក រដូវកាលកន្លងមកនេះ បានធ្វើឲ្យបញ្ហាយ៉ាងខ្លាំង សម្រាប់ក្រុមនិងកីឡាករ ខ្សែការពារទាំងអស់ នៅក្នុងលីគកំពូលអង់គ្លេស ដោយមិនត្រឹមតែអាចស៊ុតបញ្ចូលទី ជាច្រើនគ្រាប់នោះទេហើយគាត់បាន ថែមទាំងធ្វើបានកំណត់ត្រា ជាច្រើនផងដែរ។

ទោះបីជាយ៉ាងណាក្តី អតីតកីឡាករខ្សែការពារឆ្នើមមាឌធំ Nesta ដែលត្រូវបានគេស្គាល់ថា ជាកំពូលអ្នកការពារដ៏មាន ប្រសិទ្ធភាពបំផុតជំនាន់លេងឲ្យ AC Milan ដែលសូម្បីតែ កីឡាករ Ronaldo Nazario និងក្រោយមកទាំង Messi និង CR7 ផងសុទ្ធតែជាកីឡាករដែល បានរងគ្រោះខ្លាំងដោយសារតែ សមត្ថភាពការពាររបស់គាត់។

Nesta ថ្លែងទៅកាន់ Copa90 ថា៖ Haaland ពិតជាល្អប៉ុន្តែប្រសិនបើខ្ញុំអាចលេង នៅពេលនេះវិធីសាស្ត្រមួយគត់ ដើម្បីរារាំងគាត់បាននោះ គឺឈរបិទទីតាំងនៅជិតគាត់បំផុត។ បើអ្នកទុកចន្លោះធំពេកជាមួយគាត់នោះ អ្នកប្រាកដជាមានបញ្ហាធំជាងមិនខាន៕

ប្រែសម្រួល៖ ស៊ុន លី
https://www.goal.com/en/news/nesta-stop-haaland-ronaldo-experience-secret-defending-norwegian-superstar/blta212e3c0ccb089ed

Most Popular

To Top