កីឡា

លោក Rodgers បដិសេធ Newcastle បន្តរងចាំឱកាសនៅ Man City

គ្រូបង្វឹកឆ្នើមរបស់ក្លឹប Leicester City លោក Brendan Rodgers ត្រូវបាន The Goal អះអាងថាបានបដិសេធ មិនទទួលយកសំណើររបស់ក្លឹប Newcastle ឡើយ។

លោក Rodgers ត្រូវបានគេដឹងទៀតថា លោកមិនបានសូម្បីតែទទួលយក ការចរចាគ្នាជាមួយនឹងម្ចាស់ក្លឹបថ្មី របស់ Newcastle ឡើយ ដោយលោកជឿជាក់ថា លោកនឹងអាចជោគជ័យ ក្នុងការមកជំនួសតំណែង របស់លោក Pep Guardiola ជាមួយយនឹងក្លឹបមេឃខៀវ Man City ឯណោះវិញ។

The Daily Mail ក៏បានចេញផ្សាយដូចគ្នាដែរថា អតីតគ្រូបង្វឹករបស់ហង្សក្រហម Liverpool រូបនេះនឹងក្លាយខ្លួន ទៅជាបេក្ខភាពអទិភាពមួយ ប្រសិនបើគ្រូបង្វឹកអេស្បាញ លោក Pep នឹងអាចចាកចេញពីក្លឹប នៅចុងរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top