ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ អនុញ្ញាតឱ្យចែកចាយ យន្តហោះចម្បាំង F-35  ទោះបីរកឃើញសមាសធាតុផ្សំ ពីលោហធាតុ ដែលមានប្រភពនៅក្នុងប្រទេសចិន

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពថា ក្រសួងការពារជាតិអាមេរិក បានយល់ព្រមបន្តលទ្ធកម្មយន្តហោះចម្បាំង F-35 ប៉ុន្មានសប្តាហ៍ បន្ទាប់ពីសមាសធាតុផ្សំពីលោហធាតុ ដែលមានប្រភពនៅក្នុងប្រទេសចិន ត្រូវបានរកឃើញនៅក្នុងយន្តហោះចម្បាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់សភា សភាត្រូវបានប្រាប់កាលពីថ្ងៃសុក្រថា មន្ទីរបញ្ចកោណបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើបញ្ហានេះ ដោយលោក William LaPlante អនុរដ្ឋមន្រ្តីការពារជាតិ សម្រាប់ការទទួលបាន និងនិរន្តរភាពបានចុះហត្ថលេខា លើការលើកលែងសន្តិសុខជាតិ។ នេះមានន័យថា ក្រសួងការពារជាតិនឹងមិនតម្រូវ ឱ្យផ្នែកដែលមានសមាសធាតុផ្សំ ពីលោហធាតុដែលមានប្រភព នៅក្នុងប្រទេសចិន នៅក្នុងយន្តហោះដែលត្រូវបានចែកចាយរួចហើយ ដើម្បីជំនួសនោះទេ។

ដំណាក់កាលផ្គត់ផ្គង់យន្តហោះចម្បាំងជំនាន់ទី 5 ត្រូវបានផ្អាកនៅដើមខែកញ្ញា បន្ទាប់ពីក្រុមហ៊ុន Lockheed Martin ដែលជាអ្នកម៉ៅការសំខាន់ក្នុងការផលិតយន្តហោះបានរាយការណ៍ទៅ DOD ថា យន្តហោះចម្បាំងនេះ មានមេដែកនៅក្នុងម៉ាស៊ីន ដែលប្រើលោហៈធាតុ cobalt និង samarium ដែលមកពីប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ នៅពេលនោះ មន្ទីរបញ្ចកោណបានទទូចថា សម្ភារៈនេះ មិនមានការគំរាមកំហែងអ្វីឡើយ។

យោងតាមលិខិតដែលបានផ្ញើដោយ LaPlante ទៅកាន់សភាកាលពីថ្ងៃទី៧ ខែតុលា ដូចដែលបានដកស្រង់ដោយ Breaking Defense ការលើកលែង “នឹងអនុញ្ញាតឱ្យទទួលយកយន្តហោះ F-35 ចំនួន ១២៦ គ្រឿង៕ ប្រែសម្រួលៈ ណៃ តុលា 

Most Popular

To Top