ចិន ជាប្រទេសដែលមានព្រំដែនគោក ជាប់ប្រទេសច្រើនជាងគេ ពោលគឺចំនួន ១៤ប្រទេស ខណៈរុស្ស៊ី ដែលជាប្រទេសធំជាងគេក្នុងលោក ស្ថិតនៅលំដាប់ទី២ ដោយមានព្រំប្រទល់ជាប់ប្រទេសចំនួន ១៣។
ចិន មានផ្ទៃដីគោកសរុបទំហំ ៩ ៣២៦ ៤១០ គីឡូម៉ែត្រការ៉េ។ ប្រទេសដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់ (ឆ្នាំ២០១៧) នេះ មានព្រំដែនគោកជាប់ប្រទេសចំនួន១៤ ប្រវែង ២២០០០គីឡូម៉ែត្រ។ ប្រទេសទាំង ១៤ នោះ រួមមានដូចខាងក្រោម៖
១. ម៉ុងហ្គោលី មានព្រំដែនគោកជាប់ចិន ប្រវែង ៤៦៧៧ គីឡូម៉ែត្រ
២. រុស្ស៊ី មានព្រំដែនគោកជាប់ចិន ប្រវែង ៤៣០០ គីឡូម៉ែត្រ
៣. ឥណ្ឌា មានព្រំដែនគោកជាប់ចិន ប្រវែង ៤០៥៧ គីឡូម៉ែត្រ


៤. មីយ៉ាន់ម៉ា មានព្រំដែនគោកជាប់ចិន ប្រវែង ២១៨៥ គីឡូម៉ែត្រ
៥. កាហ្សាក់ស្ថាន មានព្រំដែនគោកជាប់ចិន ប្រវែង ១៧០០ គីឡូម៉ែត្រ
៦. កូរ៉េខាងជើង មានព្រំដែនគោកជាប់ចិន ប្រវែង ១៤១៦ គីឡូម៉ែត្រ
៧. នេប៉ាល់ មានព្រំដែនគោកជាប់ចិន ប្រវែង ១៤១៥ គីឡូម៉ែត្រ



៨. វៀតណាម មានព្រំដែនគោកជាប់ចិន ប្រវែង ១៣០០គីឡូម៉ែត្រ
៩. គីរហ្គីស្ថាន មានព្រំដែនគោកជាប់ចិន ប្រវែង ១១០០ គីឡូម៉ែត្រ
១០. ប៉ាគីស្ថាន មានព្រំដែនគោកជាប់ចិន ប្រវែង ៥២៣ គីឡូម៉ែត្រ



១១. ឡាវ មានព្រំដែនគោកជាប់ចិន ប្រវែង ៥០៥ គីឡូម៉ែត្រ
១២. ប៊ូតង់ មានព្រំដែនគោកជាប់ចិន ប្រវែង ៤៧០ គីឡូម៉ែត្រ
១៣. តាហ្ស៊ីគីស្ថាន មានព្រំដែនគោកជាប់ចិន ប្រវែង ៤១៤ គីឡូម៉ែត្រ
១៤. អាហ្វហ្គានីស្ថាន មានព្រំដែនគោកជាប់ចិន ប្រវែង ២១០គីឡូម៉ែត្រ៕

ប្រភព៖ Sabay
