ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញាជាន់ខ្ពស់របស់អ៊ុយក្រែន កំពុងបើកដំណើរការនីតិវិធី ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការ វាយប្រហាររបស់រុស្ស៊ីដោយមីស៊ីល

ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ការិយាល័យរបស់លោក បានបើកដំណើរការនីតិវិធី ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការ វាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានវាយប្រហារទីក្រុងគៀវ និងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋអាជ្ញាតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan នៅទីក្រុងឡាអេ អគ្គរដ្ឋអាជ្ញា Andriy Kostin បានពណ៌នាអំពីការវាយប្រហារ ចាប់តាំងពីថ្ងៃចន្ទថា ជា “អំពើភេរវកម្មបែបបុរាណ” ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី ។

លោកបានលើកឡើងថា ការវាយប្រហារដោយមីស៊ីល របស់រុស្ស៊ីជាង ១១២លើក ដែលជាការវាយប្រហារពីលើ អាកាសដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានសម្លាប់មនុស្ស ១៧នាក់ និងរបួស៩៣នាក់ ។

លោកបានបញ្ជាក់ថា “រាល់ការវាយប្រហារដោយមីស៊ីល រាល់យន្តហោះគ្មានមនុស្សបើក រាល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រាល់ … ជនជាតិអ៊ុយក្រែនដែលត្រូវបានសម្លាប់ ឬរងរបួសដោយការវាយប្រហារ ដោយមីស៊ីលទាំងនេះ ពួកគេទាំងអស់ត្រូវបានចងក្រងជាឯកសារ ហើយដំណើរការនីតិវិធី ព្រហ្មទណ្ឌត្រូវបានចុះបញ្ជី និងបើកដំណើការនីតិវិធីហើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top