ព័ត៌មានអន្តរជាតិ

ចិន បញ្ជាក់ថាខ្លួន ​នៅរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំងយោធា​ ​លើ​កោះតៃវ៉ាន់ដដែល

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យបក្សកុម្មុយនិស្ត បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន នៅតែរក្សាសិទ្ធិ ក្នុងការប្រើប្រាស់កម្លាំងយោធា លើកោះតៃវ៉ាន់ ដែលជាជម្រើសចុងក្រោយ ក្នុងកាលៈទេសៈដ៏គួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាការបង្រួបបង្រួម ដោយសន្តិវិធី គឺជាជម្រើសដំបូងរបស់ខ្លួនក្តី ។

លោក Sun Yeli បានប្រាប់ដល់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង ថា “ការបង្រួបបង្រួមចិន និងកោះតៃវ៉ាន់ បំពេញផលប្រយោជន៍ទាំងអស់គ្នា រួមទាំងជនរួមជាតិកោះតៃវ៉ាន់ផងដែរ” ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតី នឹងឈ្នះអាណត្តិប្រាំឆ្នាំទី៣ ជាអគ្គលេខាធិការបក្សកាន់អំណាច ដែលជាការងារដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេស នៅក្នុងសមាជដែលនឹងប្រារព្ធឡើង នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំងរយៈពេល១សប្តាហ៍ ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top