ព័ត៌មានអន្តរជាតិ

អង់គ្លេសអះអាងថា រុស្សីពិតជាបានបាញ់មីស៊ីល ក្បែរយន្តហោះស៊ើបការណ៍ របស់ខ្លួនពិតមែន

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស Ben Wallace បានថ្លែងប្រាប់ទៅកាន់សភាជាតិ របស់ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះថា យន្តហោះចម្បាំង របស់រុស្សី Su-27 ពិតជាបានបាញ់ មីស៊ីលក្បែរទៅនឹងយន្តហោះស៊ើប យកការណ៍ Beoing CR-135 អង់គ្លេស ពិតមែន នៅលើដែនសមុទ្រ អន្តរជាតិ ។

តាមការបញ្ជាក់ របស់លោក Wallace បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើងទាំង ដែលរដ្ឋាភិបាលក្រុងមូស្គូ បានឆ្លើយតបថា ជាកំហុសបច្ចេកទេស ប៉ុន្តែអង់គ្លេសនៅតែទទួលយកការ ពន្យល់របស់រុស្សី។

គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើង តាំងតែពី២៩ខែកញ្ញាមកម្ល៉េះ ដោយក្នុងនោះបន្ទាប់ពីបញ្ហានេះ ភ្លាមអង់គ្លេសបានផ្អាកបណ្តោះ អាសន្ននូវសកម្មភាព ឃ្លាំមើល តាមដែនអាកាស របស់ខ្លួននិងបានបង្ហាញក្តីព្រួយបារម្ភនេះ ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សីទៀតផង ។

រុស្សីបានបន្តរក្សា ជំហស្ងប់ស្ងាត់ រហូតមកប៉ុន្តែធ្លាប់បានបង្ហាញ របាយការណ៍មួយកាលពីឆ្នាំ២០២១ផងដែរថា យន្តហោះស៊ើបការណ៍ដែលស្ថិតនៅក្រោម ស្លាករបស់អង្គការណាតូ ដែលបានហោះពីលើដែន សមុទ្រខ្មៅមានចំនួនកើនឡើង យ៉ាងខ្លាំងដល់ទៅ៦០ភាគរយធៀប ទៅនឹងឆ្នាំ២០២០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top