ប្រធានផ្នែកកីឡារបស់ក្លឹប Sportin CP លោក Ruben Amorim បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះ ថាក្តីស្រម៉ៃរបស់ក្លឹប ក្នុងការនាំយកកីឡាករ Cristiano Ronaldo ត្រឡប់មកក្លឹបវិញនោះ គឺជារឿងដ៏លំបាកបំផុត
ពីព្រោះថាតំរូវការទាមទារប្រាក់កម្រៃ របស់គាត់វាខ្ពស់លើស ពីសមត្ថភាពរបស់ក្លឹប។
ថ្លែងទៅកាន់សន្និសិទកាសែត មួយមុនពេលជំនួប Spurs ក្នុងការប្រកួតពានរង្វាន់ Champions League លោក Ruben បានអះអាងថាក្លឹបពិតជា មានបំណងចង់នាំយកកីឡាករ ប៉ទុយហ្គាល់រូបនេះមកវិញ ពិតមែនប៉ុន្តែសារភាពថាបញ្ហាប្រាក់កម្រៃ
គឺជាឧបសគ្គសំខាន់បំផុត ដើម្បីធ្វើកិច្ចការងារនេះ។
លោក Ruben បាននិយាយបែបនេះថា៖ Ronaldo គឺជាកំពូលកីឡាករនិងកំពូលកីឡាកររបស់ Man UTD ប៉ុន្តែអ្វីដែលខ្ញុំអាចឆ្លើយតប អ្នកកាសែតទាំងអស់គ្នាបាននោះគឺថា បច្ចុប្បន្នគាត់ជាកីឡាកររបស់ក្លឹប Man UTD ទោះបីជាគ្រប់គ្នានៅ Sporting CP ពិតជាស្រម៉ៃចង់ឲ្យគាត់ មកចូលរួមជាមួយយើងក្តី៕
ប្រែសម្រួល៖ ស៊ុន លី