គៀវ៖ វីដេអូមួយ បានលេចចេញដោយចេតនា បង្ហាញឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៊ុយក្រែន ជាមួយនឹងការអបអរសាទរត្រូវបាន ឮនៅផ្ទៃខាងក្រោយ នៅពេលដែលឧទ្ធម្ភាគចក្រ ត្រូវបាញ់ទម្លាក់។
ទីបញ្ជាការប្រតិបត្តិការអ៊ុយក្រែនខាងត្បូង (OCS) បានបញ្ជាក់ប្រាប់ Ukrinform កាលពីថ្ងៃសៅរ៍ថា ឧទ្ធម្ភាគចក្រ Ka-52 “Alligator” របស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Kherson ដែលជាតំបន់ភាគខាងត្បូង ដែលស្ថិតនៅភាគខាងជើង នៃឧបទ្វីបគ្រីមៀ។ ការវាយប្រហារដោយជោគជ័យ ត្រូវបានធ្វើឡើងដោយកងពលតូច ប្រឆាំងយន្តហោះរបស់ប្រទេសនេះ។
ប្រភពបានឲ្យដឹងដា “នៅថ្ងៃទី២២ ខែតុលាប្រហែលម៉ោង ១២ នៅក្នុងស្រុក Berislav នៃតំបន់ Kherson អង្គភាពមួយនៃកងពលតូចមីស៊ីលប្រឆាំងយន្តហោះ Odesa នៃបញ្ជាការអាកាសខាងត្បូង បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារ Ka-52″។
គណនី Twitter ដែលមានឈ្មោះអ្នកប្រើប្រាស់ OSINTtechnical បានចែករំលែកឃ្លីបមួយ ដោយបង្ហាញពីទាហានអ៊ុយក្រែនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីដោយប្រើគ្រាប់រ៉ុក្កែត។
ទោះបីជា Newsweek មិនអាចបញ្ជាក់បានថា កូដកម្មនៅក្នុងវីដេអូ គឺដូចគ្នាទៅនឹងការរាយការណ៍កាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតដែលគណនីនោះបានចែករំលែក ហាក់ដូចជាត្រូវគ្នាជាមួយនឹងរបាយការណ៍ រួមទាំងទីតាំង និងការផលិតឧទ្ធម្ភាគចក្រផងដែរ។ គណនីនេះក៏បានឲ្យដឹងថា ក្រុមដែលបាញ់ទម្លាក់យាននេះគឺជា MANPADS ឬប្រព័ន្ធការពារអាកាស ដែលអាចចល័តបានដោយមនុស្ស។
ឃ្លីបដែលដំណើរការត្រឹមតែ ៣០វិនាទី ចាប់ផ្តើមដោយបុរសជាច្រើននាក់ នៅលើផ្លូវចាស់មួយ។ បុរសនៅចំកណ្តាលត្រូវបានគេមើលឃើញថា បានបាញ់រ៉ុក្កែតពីគ្រឿងសព្វាវុធដ៏ធំមួយ នៅលើស្មារបស់លោក ហើយកាមេរ៉ាបានផ្លាស់ទីយ៉ាងលឿនដើម្បីតាមគន្លងរបស់រ៉ុក្កែតចូលទៅក្នុងជួរផ្តេក។
ប៉ុន្មានវិនាទីក្រោយមក ពន្លឺតូចមួយអាចមើលឃើញពីចម្ងាយពីកន្លែង ដែលបុរសកំពុងឈរ ដែលបង្ហាញថាគោលដៅត្រូវបានវាយប្រហារ។ បុរសត្រូវបានគេមើលឃើញយ៉ាងរីករាយ ចំពោះការបាញ់ជោគជ័យរបស់លោក៕ ប្រែសម្រួល ឈូក បូរ៉ា