ព័ត៌មានអន្តរជាតិ

ប្រាក់ចំណេញ របស់ Microsoft ធ្លាក់ចុះ 14% ខណៈ Windows រងការវាយប្រហារ ដោយការ លក់កុំព្យូទ័រខ្សោយ

Wash ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមរិក Microsoft បានរាយការណ៍ពីការ ធ្លាក់ចុះប្រាក់ចំណេញ ១៤ ភាគរយសម្រាប់ត្រីមាស ខែកក្កដាដល់ខែកញ្ញា ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុនដោយឆ្លុះបញ្ចាំង ពីទីផ្សារខ្សោយសម្រាប់ កុំព្យូទ័រផ្ទាល់ខ្លួន រងប៉ះពាល់ដល់ អាជីវកម្ម Windows របស់ខ្លួន ។

ក្រុមហ៊ុនបានរាយការណ៍ ពីប្រាក់ចំណូលសុទ្ធប្រចាំ ត្រីមាសចំនួន ១៧.៦ ពាន់លានដុល្លារ ឬ ២.៣៥ ដុល្លារក្នុងមួយហ៊ុននៅតែលើសពីការរំពឹងទុករបស់ Wall Street បើទោះបីជាមានការវាយតម្លៃតិចតួចអំពីលទ្ធផល កាលពីឆ្នាំមុនក៏ដោយ ។ ក្រុមហ៊ុនផលិតកម្មវិធី Redmond មានមូលដ្ឋាន នៅទីក្រុង Washington បានប្រកាសប្រាក់ចំណូល ចំនួន ៥០.១ពាន់លានដុល្លារក្នុងត្រីមាសនេះ កើនឡើង ១១ភាគរយពីឆ្នាំមុន ដែលលើសពីការរំពឹងទុកផងដែរ។
អ្នកវិភាគរំពឹងថា ក្រុមហ៊ុន Microsoft នឹងរកបាន ២.៣១ ដុល្លារក្នុងមួយហ៊ុនលើប្រាក់ ចំណូល ៤៩.៧ពាន់លានដុល្លារ សម្រាប់ត្រីមាស ។
អាជីវកម្មកុំព្យូទ័រ ផ្ទាល់ខ្លួនរបស់ Microsoft ផ្តោតលើ កម្មវិធី Windows របស់ខ្លួនត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងទទួលរង ផលប៉ះពាល់ដោយសារ ភាពមិនច្បាស់លាស់ខាង សេដ្ឋកិច្ច ដូចជាអតិផរណាជាដើម ។ លើសពីនេះ អ្នកប្រើប្រាស់ជាច្រើនបានទិញឧបករណ៍ថ្មីក្នុងអំឡុងពេលជំងឺរាតត្បាត ។ ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណ ពីក្រុមហ៊ុនផលិត កុំព្យូទ័រ ដែលដំឡើង ប្រព័ន្ធប្រតិបត្តិការ Windows របស់ខ្លួននៅលើផលិត ផលរបស់ពួកគេ ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner បានឲ្យដឹងថា ការនាំចេញកុំព្យូទ័រផ្ទាល់ខ្លួននៅទូទាំងពិភពលោកបានធ្លាក់ចុះស្ទើរតែ ២០ភាគរយ ក្នុងត្រីមាសធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ វាជាការ ធ្លាក់ចុះខ្លាំង បំផុត ចាប់តាំង ពីវាបានចាប់ផ្តើម តាមដានទីផ្សារកុំព្យូទ័រ នៅពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៩០ ។ Gartner បាននិយាយថា រដូវកាល នៃការលក់ត្រឡប់ ទៅសាលារៀន ដ៏ខកចិត្តមួយសម្រាប់កុំព្យូទ័រថ្មី ក៏បានរួមចំណែកដល់ការ ធ្លាក់ចុះត្រីមាសទី ៤ ជាប់ៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top