ព័ត៌មានអន្តរជាតិ

ចំណោមអ្នកស្លាប់ ១៥១នាក់ ដោយសារការរត់ជាន់គ្នា នៅពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល មានជនជាតិចិន៣នាក់

កូរ៉េខាងត្បូង៖ ស្ថានទូតចិនប្រចាំប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិចិន៣នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ក្នុងហេតុការណ៍ ការរត់ជាន់គ្នាដែលបានកើតឡើង កាលពីយប់ថ្ងៃសៅរ៍នៅ Itaewon ជាសង្កាត់មួយ ក្នុងទីក្រុងសេអ៊ូល ក្នុងអំឡុងពេលនៃការជួបជុំ Halloween ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥១នាក់បានស្លាប់ និង ៨២ នាក់ផ្សេងទៀត បានរងរបួសក្នុងការរត់ជាន់គ្នា នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។ យោងតាមអាជ្ញាធរពន្លត់អគ្គិភ័យ ក្នុងតំបន់បានឲ្យដឹងថា ជនបរទេស ១៩ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងឧបទ្ទវហេតុនេះ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សរបួសសរុប ៨២នាក់ ក្នុងនោះ ១៩នាក់របួសធ្ងន់៕ ដោយ៖លី ភីលីព

Most Popular

To Top