ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់ឲ្យអាមេរិកដាក់សំពាធ ទៅលើប្រទេសអ៊ីស្រាអ៊ែល

បរទេស៖ អគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅក្នុងទីក្រុង Tel Aviv លោក Evgeny Korniychuk កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក គួរតែធ្វើការដាក់សំពាធ ទៅដល់ប្រទេសអ៊ីស្រាអ៊ែលហើយ ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេ ក្នុងការសម្រេចចិត្ត ផ្តល់ជំនួយយោធា មកឲ្យប្រទេសអ៊ុយក្រែន។

ថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត The Hill កាលពីថ្ងៃម្សិលមិញដដែលនេះ បានឲ្យដឹងទៀតថាលោក Korniychuk បានអះអាងថាអាមេរិក គឺជាប្រទេសតែមួយគត់ ដែលអ៊ីស្រាអ៊ែល នឹងយល់ព្រមនិងស្តាប់តាម ដូចនេះរដ្ឋាភិបាលវ៉ាស៊ិនតោន គួរតែព្យាយាមចរចាគ្នា ក្នុងនាមជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ ដើម្បីអាចដាក់ទណ្ឌកម្មថែមទៀតលើរុស្សីផង។

ទោះបីជាយ៉ាងណាក្តីលោកអគ្គរដ្ឋទូត បានសារភាពថា នៅក្នុងដំណើរការពិភាក្សាគ្នាចុងក្រោយនេះ វិវត្តដំណើរការទៅបានយ៉ាងល្អរវាងគ្នា ជាពិសេសទំនាក់ទំនងរវាងអ៊ុយក្រែន និងអ៊ីស្រាអ៊ែល ដោយក្នុងនោះរដ្ឋាភិបាលទីក្រុង Tel Aviv បានសម្រេចចិត្តផ្តល់ប្រព័ន្ធផ្តល់សញ្ញាការពារ និងព្រមានមីស៊ីល មកឲ្យទីក្រុងគៀវផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top