ព័ត៌មានអន្តរជាតិ

ការផ្លាស់មកប្រើប្រាស់ រថយន្តអគ្គិសនីទាំងស្រុងនៅអឺរ៉ុប នឹងធ្វើឲ្យបាត់បង់ការងារ ជាងកន្លះលាននាក់

បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ គណកម្មការសហភាពអឺរ៉ុបលោក Thierry Breton កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា នៅក្នុងអំឡុងពេលនៃ ការវិវត្តផ្លាស់ប្តូរការប្រើប្រាស់ រថយន្តអគ្គិសនីនៅទូទាំងប្លុកនោះ អឺរ៉ុបនឹងអាចបាត់បង់ការងារ សរុបដល់ទៅជាង ៦០ម៉ឺននាក់។

មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងដែរថា វាគឺជាផែនការដែលត្រូវតែ សម្រេចឲ្យបានរបស់ប្លុកអឺរ៉ុប ដោយធ្វើយ៉ាងណាឲ្យការ កាត់បន្ថយការប្រើប្រាស់កាបូន នឹងធ្វើទៅបាន ១០០ភាគរយ នៅត្រឹមឆ្នាំ២០៣៥ ដូចនេះការហាមប្រាមលក់រថយន្ត ដោយថាមពលឥន្ធនៈ និងការជម្រុញការលក់រថយន្តអគ្គិសនី គឺជារឿងចាំបាច់បំផុត។

លោកបានបញ្ជាក់បែបនេះថា៖ វិស័យរថយន្តនៅក្នុងទ្វីបអឺរ៉ុប បានផ្តល់ការងារដល់មនុស្សប្រមាណជា ១២,៧លាននាក់ ដែលត្រូវជា៦,៦ភាគរយ នៃកិច្ចការងារទាំងអស់ដែលមាន នៅក្នុងប្លុកប៉ុន្តែនៅពេលដែល ការផ្លាស់ប្តូរមកប្រើប្រាស់ រថយន្តអគ្គិសនីវានឹងធ្វើឲ្យការងារ ក្នុងវិស័យនេះបាត់បង់ប្រមាណជា ៦០ម៉ឺននាក់។

ទោះបីជាយ៉ាងណាក្តី ក្រុមការងាររបស់សហភាពអឺរ៉ុប បាននឹងកំពុងព្យាយាម ធ្វើការដោះស្រាយបញ្ហាទាំងនេះ ហើយដូចជាការបង្កើតការងារថ្មី សម្រាប់ក្រុមមនុស្សដែល បាត់បង់ការងារទាំងនោះ ឲ្យទៅធ្វើការងារនៅក្នុង ផលិតកម្មថ្មីៗដូចជាការ ផលិតថ្មសម្រាប់រថយន្តជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top