កីឡា

Xavi៖ ខ្ញុំតែងតែបានបង្ហាញភាព ស្មោះត្រង់ជាមួយនឹង Pique

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានថ្លែងថា គាត់តែងតែមានក្តីស្មោះត្រង់ ជានិច្ចចំពោះអតីតមិត្តរួមក្លឹប របស់គាត់គឺកីឡាករ Gerard Pique ជាពិសេសចំពោះអនាគត របស់គាត់និងអនាគត់ របស់ក្លឹបទាំងមូល
នៅក្រោយការប្រកាសចូលនិវត្តរបស់ Pique។

កាលពីថ្ងៃព្រហស្បតិ៍ Pique បានប្រកាសចូលនិវត្តបន្ទាប់ពី បានបង្ហាញខ្លួនបានតែ៥ដងប៉ុណ្ណោះ នៅរដូវកាលនេះនិងបង្ហាញខ្លួន ដំបូងបាន៣ប្រកួត ហើយការប្រកួតប៉ះនឹង Almeria នឹងក្លាយទៅជាការប្រកួត ចុងក្រោយរបស់គាត់
ជាមួយនឹងក្លឹបខណៈដែលលោក Xavi បានចេញមកបញ្ជាក់ពិតជាគោរព ចំពោះការសម្រេចចិត្តរបស់ Pique។

Xavi បានថ្លែងប្រាប់អ្នកកាសែតថា៖ Pique គឺជាកីឡាករដែលមានកុងត្រា ជាមួយនឹងក្លឹបហើយក៏អាចបន្ត ការប្រកួតជាធម្មតា ប៉ុន្តែខ្ញុំបានបញ្ជាក់ប្រាប់គាត់ ដោយស្មោះត្រង់បំផុត ចំពោះអនាគតរបស់គាត់ និងអនាគតរបស់ក្លឹបនិងការត្រៀម
ខ្លួនរួចរាល់របស់ក្លឹប សម្រាប់តំណែងរបស់ Pique ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top