កីឡា

Xavi នឹងខកខានការប្រកួត El Clasico ដោយសារបម្រាម

AFP

គ្រូបង្វឹកក្លឹប Barcelona លោក Xavi Hernandez ត្រូវបាន The Goal ចុះផ្សាយថា នឹងមិនអាចមានវត្តមាន ក្នុងការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុម Real Madrid ឡើយ។

លោក Xavi បានទទួលកាតនិងបណ្តេញចេញ ចំនួន២ដងមកហើយ ក្នុងរដូវកាលកន្លងមកនេះ និងចុងក្រោយពេលប្រកួត ទទួលបានជ័យជំនះលើក្រុម AT Madrid ក្នុងលទ្ធផល៣ទល់នឹង០។

គួរឲ្យដឹងដែរថាគ្រូបង្វឹកលោក Xavi រូបនេះបានទទួលកាតលឿង ចំនួន២៤ដងមកហើយក្នុង នាមជាគ្រូបង្វឹករបស់ក្លឹប Barcelonaឬមានន័យថា លោក ទទួលបានកាតចំនួន១ជារៀង រាល់ការប្រកួតចំនួន៥ប្រកួត នៅលីគកំពូលអេស្បាញនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top