ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរថ្មីបំផុតរបស់រុស្ស៊ី Generalissimo Suvorov បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Bulava ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹកយុទ្ធសាស្ត្របានបាញ់មីស៊ីល ចេញពីក្រោមទឹកក្នុងសមុទ្រស ហើយក្បាលគ្រាប់បានវាយប្រហារ គោលដៅដោយជោគជ័យ នៅក្នុងជួរសាកល្បង Kura ក្នុងឧបទ្វីប Kamchatka ។

ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា នាវា Generalissimo Suvorov ដែលជានាវាទីពីរនៃនាវាមុជទឹក Borey-A class កំពុងតែឆ្លងកាត់ដំណាក់កាល ចុងក្រោយនៃការធ្វើតេស្ត បញ្ជាក់របស់រដ្ឋាភិបាល មុនពេលចូលរួមជាមួយ កងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា
