ព័ត៌មានអន្តរជាតិ

រ៉ុក្កែត​ ជំនាន់ក្រោយ សម្រាប់អវកាស យានិករំពឹងទុក នៅឆ្នាំ២០២៧

ចិន ៖ អ្នកគ្រប់គ្រងគម្រោង បាននិយាយថា រ៉ុក្កែតជំនាន់ក្រោយ របស់ប្រទេសចិន ដើម្បីដឹកមនុស្ស ត្រូវបានគេរំពឹងថា នឹងហោះហើរជាលើកដំបូង របស់ខ្លួននៅឆ្នាំ ២០២៧ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

លោក Zhao Xinguo អ្នករចនារ៉ុក្កែតជាន់ខ្ពស់ និងជាប្រធានផ្នែកអភិវឌ្ឍន៍រ៉ុក្កែត នៃយានអវកាសចិន Academy of Launch Vehicle Technology បាននិយាយថា រ៉ុក្កែតថ្មីនេះ មិនទាន់ត្រូវបានបញ្ចេញឈ្មោះ គឺជាឆ្អឹងខ្នង ដ៏សំខាន់លើផែនការ មហិច្ឆតារបស់ប្រទេសចិន នៃការដាក់អវកាសយានិក របស់ខ្លួន នៅលើភពព្រះច័ន្ទ ។ លោកបាននិយាយនៅទីក្រុង Zhuhai ខេត្ត Guangdong មួយថ្ងៃមុនការតាំង ពិព័រណ៍អាកាសចរណ៍ និងអវកាស អន្តរជាតិចិន លើកទី ១៤ ជាអាវុធដ៏ធំបំផុតបង្ហាញ នៅប្រទេសថា យោងទៅ តាមកាលវិភាគ របស់យើង លក្ខខណ្ឌចាំបាច់ទាំងអស់ សម្រាប់បេសកកម្ម បាញ់បង្ហោះដំបូង របស់រ៉ុក្កែតនឹង រួចរាល់នៅឆ្នាំ ២០២៧ ។

លោក Zhao បានបន្តថា រ៉ុក្កែតថ្មីនេះនឹងមានកម្ពស់ប្រហែល៩០ម៉ែត្រ ជាមួយនឹងអង្កត់ផ្ចិត ៥ ម៉ែត្រ មានន័យថា វានឹងមានកម្ពស់ខ្ពស់ជាង ២ ដងនៃ Long March 5 ដែលបច្ចុប្បន្នជារ៉ុក្កែតដ៏ធំបំផុត ក្នុងគ្រួសាររបស់ប្រទេសចិន ។

នេះបើយោងតាមអ្នកគ្រប់គ្រង គម្រោងថា យាននេះនឹងមានសមត្ថភាពផ្ទុកយានអវកាសទម្ងន់ប្រហែល២៧ តោន ទៅក្នុងគន្លងផ្ទេរផែនដី និងភពព្រះច័ន្ទច្រក សម្រាប់ចុះចតភពព្រះច័ន្ទ ឬយានអវកាសទម្ងន់ ៧០ តោន ចូលទៅក្នុងគន្លងផែនដីទាប ។ លោក Hu Xiaojun អ្នកស្រាវជ្រាវគ្រាប់រ៉ុក្កែត នៅសាលានេះ បាននិយាយថា រ៉ុក្កែត លើកទម្ងន់ធ្ងន់ថ្មីនេះ មានគោលបំណង សម្រាប់ការហោះហើរអវកាស នាពេលអនាគត របស់ប្រទេសនឹងត្រូវបានអនុវត្ត ដោយយានអវកាសជំនាន់ថ្មី និងការរុករកតាមច័ន្ទគតិ ដែលអ្នកវិទ្យាសាស្ត្រចិន បាននឹងកំពុងរៀបចំផែនការយូរ។
លោកបានបន្តថា រយៈពេលវែង Long March 9 ជារ៉ុក្កែត ធុនធ្ងន់របស់ប្រទេសចិន កំពុងតែស្ថិត ក្រោមការអភិវឌ្ឍន៍ ក៏នឹងចូលរួមជាមួយក្រុមរ៉ុក្កែតថ្មី ដើម្បីដឹកជញ្ជូនសម្ភារសំណង់ ទៅកាន់ភពព្រះច័ន្ទ ដើម្បីសាងសង់មូលដ្ឋាន អចិន្ត្រៃយ៍ នៅទីនោះផងដែរ ៕

Most Popular

To Top