ព័ត៌មានអន្តរជាតិ

ការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាង Taeyeon ធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភ

កូរ៉េ ៖ បើយោងតាម ចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាង Taeyeon ដែលជាតារាចម្រៀងម្នាក់ ស្ថិតជាសមាជិក ក្រុមតារាចម្រៀង កូរ៉េខាងត្បូងដ៏ល្បីល្បាញ Girls’ Generation បានធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភជាមួយនឹងការ បង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមសម្ងាត់របស់នាង ។

កាលពីថ្ងៃទី ៨ ខែវិច្ឆិកា នាង Taeyeon បានចែករម្លែករូបថត ខាងក្រោមនៅលើ Instagram នៃការថតរូប Selfie ការងារសិល្បៈ និងសូម្បីតែស្ករគ្រាប់ ប៉ុន្តែរូបថតមួយសន្លឹក បានក្លាយទៅជាប្រធានបទ ដ៏ក្តៅគគុក នៃការពិភាក្សាក្នុងចំណោមអ្នកគាំទ្រ និងអ្នកនិយមលេង អ៊ីនធើណេត ។

រូបភាពមួយមានកំណត់ចំណាំ ដែលសរសេរដោយដៃ ដែលសរសេរឡើងវិញថា ទោះបីជាខ្ញុំលែងនៅទីនេះក៏ដោយ ពិភពលោកនៅតែបន្ត ។ អ្នកគាំទ្របានបញ្ចេញមតិថា ប្រសិនបើអ្នកមិននៅទីនេះ ពិភពលោកនឹងឈប់ បើគ្មានអ្នក ពិភពលោករបស់ខ្ញុំនឹងឈប់ ហើយពិភពលោកអាចនឹងបន្ត ប៉ុន្តែពិភពលោករបស់ខ្ញុំនឹងឈប់ និងច្រើនទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការបង្ហោះរបស់ Taeyeon? ៕

Most Popular

To Top