សិល្បៈ និង កម្សាន្ត

តារាចម្រៀងដ៏ល្បីនាង Taeyeon ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយម៉ូដសក់ខ្លីថ្មី

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងដ៏ល្បីនាង Taeyeon សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង ឈានមុខគេ Girls’ Generation បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយនឹងម៉ូដសក់ខ្លីថ្មីរបស់នាង។

ក្រុម Girls’ Generation បានបង្ហាញខ្លួនក្នុងកម្មវិធីពិតរបស់ពួកគេ ‘Soshi Tam Tam’ និងការថតកម្មវិធីផ្សេងៗ នៅមុនការត្រឡប់មកវិញ ដែលរង់ចាំជាយូរមកហើយ។ ថ្មីៗនេះ ពួកគេត្រូវបានគេប្រទះឃើញ កំពុងធ្វើដំណើរទៅថតរឿង ‘Knowing Brothers’ នៅពេលអ្នកគាំទ្របានកត់សម្គាល់ ឃើញអ្វីប្លែកពីនាង Taeyeon។

ទោះបីជានៅក្នុងរូបភាពខ្លីៗរបស់នាង សម្រាប់ការវិលត្រឡប់មកវិញរបស់ ‘FOREVER 1′ របស់ក្រុម Girls’ Generation កំពុងលេងសក់វែង ប៉ុន្តែនាង Taeyeon ត្រូវបានគេមើលឃើញថា ជាមួយនឹងម៉ូតសក់ខ្លីជាងគេ។
អ្នកគាំទ្របានប្រៀបធៀបម៉ូដសក់ខ្លីបច្ចុប្បន្នរបស់នាង ទៅនឹងម៉ូដសក់ខ្លីដែលនាង មានកាលពីអតីតកាល។

នៅក្នុងព័ត៌មានផ្សេងទៀត ‘FOREVER 1’ ត្រូវបានកំណត់ថានឹងធ្លាក់ចុះនៅថ្ងៃទី៨ ខែសីហា KST ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះម៉ូដសក់ថ្មីរបស់ Taeyeon?៕ ដោយ៖លី ភីលីព

Most Popular

To Top