សិល្បៈ និង កម្សាន្ត

ស្ត្រីមានឥទ្ធិពលម្នាក់ ត្រូវចាប់ខ្លួន នៅអារ៉ាប៊ីសាអូឌីត ពីបទអសីលធម៌ បន្ទាប់ពីនាងបង្ហោះវីដេអូ បន្តផ្ទាល់អញ្ជើញនារីម្នាក់

អារ៉ាប៊ីសាអូឌីត៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ស្ត្រីមានឥទ្ធិពលម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ពីបទបង្ហោះខ្លឹមសារ “អសីលធម៌” បន្ទាប់ពីនាងបានបង្ហោះវីដេអូបន្តផ្ទាល់ ដែលអញ្ជើញនារីម្នាក់ មកលេងនៅព្រឹកព្រលឹម ដោយអួតថា “អ្នកនឹងស្រែកថា យើងនឹងសប្បាយប៉ុណ្ណា”។

នាង Tala Safwan មកពីប្រទេសអេហ្ស៊ីប ត្រូវបានចាប់ខ្លួន ក្នុងទីក្រុង Riyadh បន្ទាប់ពីនាងបង្ហោះវីដេអូ ដែលនាងសុំមិត្តនារីអារ៉ាប៊ីសាអូឌីតរបស់នាង មកលេងនៅម៉ោង ៣.៣០ ព្រឹក ដោយសារតែនាងឯកោ។ នេះបើយោងតាម Al Jazeera បាននិយាយថា មិត្តរបស់នាងនិយាយថា នាងនឹងមិនមកទេ ព្រោះវាយឺតពេល ហើយ Safwan ត្រូវបានគេរាយការណ៍ថា កាន់តែល្អព្រោះមនុស្សគ្រប់គ្នា នឹងងងុយដេកហើយ ពួកគេនឹងមិនឮថា ខ្ញុំនឹងធ្វើអ្វីដល់អ្នក។

នាងបានបន្ថែមថា គេនឹងមិនឮការស្រែករបស់អ្នក ដោយភាពសប្បាយរីករាយប៉ុណ្ណា ដែលយើងនឹងកំពុងតែមាន។ នាង Safwan មិនត្រូវបានប៉ូលិសបញ្ចេញឈ្មោះទេ ប៉ុន្តែពួកគេបានបង្ហោះវីដេអូ មិនច្បាស់លាស់ទៅក្នុងគណនី Twitter របស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top