បរទេស៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshiro Mori កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានកំពុងតែធ្វើឲ្យប្រទេសជាតិរបស់គាត់ រងគ្រោះកាន់តែធ្ងន់ធ្ងរហើយបញ្ជាក់ថា សារព័ត៌មាន នៅក្នុងប្រទេសជប៉ុន កំពុងតែមានភាពលំអៀង ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។

លោក Mori ដែលបានថ្លែងនៅក្នុងព្រឹត្តិការណ៍ស្តីពីនយោបាយមួយ កាលពីសប្តាហ៍កន្លងទៅ ក្នុងទីក្រុងតូក្យូថា៖ខ្ញុំមិនសូវជាយល់ឃើញសោះថាហេតុអ្វី បានជាប្រធានាធិបតីរុស្សី លោក Vladimir Putin តែងតែទទួលបានរងនូវពាក្យរិះគន់ខណៈដែលលោក Zelensky នោះទេដែលមិនបាន បំពេញកិច្ចការងារអ្វីទាំងអស់ ហើយបញ្ហាគឺថាលោកកំពុងនាំឲ្យពលរដ្ឋអ៊ុយក្រែន ជួបគ្រោះកាន់តែធ្ងន់ធ្ងរទៅវិញ។
លោកបន្តថា៖ ចំណែកឯសារព័ត៌មាន នៅក្នុងប្រទេសជប៉ុនវិញគឺកំពុងតែមានភាពលំអៀងទៅម្ខាងទៀត នៃជម្លោះហើយវាមានលក្ខខណៈដែលទទួលរងឥទ្ធិពល ពីសំណាក់លោកខាងលិច។
អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការរិះគន់ខ្លាំងៗចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលមានភាពលំអៀងទៅម្ខាងជាពិសេសចំពោះអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
