ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនកូរ៉េខាងត្បូង បង្ហាញរយន្តស៊េរី ទំនើបសម្រាប់គោលដៅ នាពេលអនាគត

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិត រថយន្តទំនើប របស់កូរ៉េខាងត្បូង Genesis បានបង្ហាញនូវ X Convertible Concept ដោយនិយាយថា រថយន្តទំនើបមានកៅអី៤ បង្កប់នូវទស្សនវិទ្យា នៃការរចនា របស់ Athletic Elegance ។

គំនិតនេះមានផ្នែករឹង ជាមួយនឹងបន្ទះថ្លា ដែលរក្សាឲ្យកាប៊ីន មានអារម្មណ៍បើកចំហ និង ធំទូលាយ ទោះបីជាដំបូលឡើងក៏ដោយ។ ផ្នែកខាងមុខ នៃរថយន្តមានមុខរថយន្តអគ្គិសនីថ្មីរបស់ Genesis ដែលជាការបកស្រាយអរូបី នៃ Genesis’ Crest Grille ។ ផ្នែកខាងក្រៅ នៃគំនិតនេះត្រូវបានលាបពណ៌ជា Crane White ព្រោះសត្វស្លាបតំណាង ឲ្យភាពថ្លៃថ្នូរ និងភាពបរិសុទ្ធនៅក្នុង វប្បធម៌កូរ៉េខាងត្បូង ។

ការរចនាខាងក្នុងទទួលបានការបំផុស គំនិតពីស្ថាបត្យកម្មដំបូលរបស់កូរ៉េខាងត្បូង ជាការចាប់អារម្មណ៍ ចំពោះប្រភពដើម នៃម៉ាកយីហោ។ Genesis មិនបានបង្ហាញ ពីព័ត៌មានលម្អិតបច្ចេកទេសអំពី X Convertible នោះទេ ដោយគ្រាន់តែបញ្ជាក់ថា វាប្រើប្រាស់ថាមពលអគ្គិសនី និងស្ថាបត្យកម្ម ដូចគ្នាទៅនឹងគំនិត X ទាំង២មុននេះ ទាំងនេះគឺជា X Concept ដែលបានបង្ហាញនៅឆ្នាំ ២០២១ ហើយ X Speedium Coupe Concept បានបង្ហាញនៅដើមឆ្នាំនេះ ។

លោក Luc Donckerwolke ប្រធានផ្នែកច្នៃប្រឌិតនៃ Genesis បាននិយាយថា រយន្តអគ្គិសនីផ្តល់នូវសេណារីយ៉ូដ៏ល្អឥតខ្ចោះ ដើម្បីរីករាយជាមួយធម្មជាតិ និងជំរុញម៉ាក យីហោ ដើម្បីបង្កើតរថយន្តជាមួយនឹងភាព រំជើបរំជួលខ្លាំងជាងមុន។ Genesis បានបន្តថា ខ្លួនគ្រោងនឹងប្រើប្រាស់ ថាមពលអគ្គីសនី ទាំងអស់នៅឆ្នាំ ២០៣០ ហើយវានឹងចាប់ផ្តើមបញ្ឈប់ រថយន្តចំហេះខាងក្នុងនៅឆ្នាំ ២០២៥៕

Most Popular

To Top