ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងបញ្ចប់ការសាង សងស្ថានីយព្រះច័ន្ទ នៅឆ្នាំ២០២៨

ចិន ៖ នេះបើយោងតាមប្រធាន អ្នក រចនាកម្មវិធីរុករកព្រះច័ន្ទ របស់ប្រទេសចិនបាននិយាយថា ប្រទេសចិន នឹងអាចបញ្ចប់ ការបង្កើត កន្លែងស្រាវជ្រាវ លើព្រះច័ន្ទ ដោយផ្អែកលើបេសកកម្មរុករកមនុស្ស យន្តចំនួន២នៅឆ្នាំ ២០២៨ និងបញ្ជូនអវកាសយានិកចិន ទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ ២០៣០យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី ។

នេះបើយោងតាមរបាយការណ៍ របស់ទូរទស្សន៍កណ្តាលចិនថា លោក Wu Weiren ជាអ្នកសិក្សា នៃបណ្ឌិត្យសភាវិស្វកម្មចិន និងជានាយកមន្ទីរពិសោធន៍ រុករកអវកាសជ្រៅរបស់ប្រទេសនេះ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានដាក់ចេញនូវផែនការ រុករកអវកាសរបស់ខ្លួនសម្រាប់រយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ ។ លោក Wu បានបន្តថា ការរុករកតាមព្រះច័ន្ទជាកិច្ចការសំខាន់មួយ ក្នុងចំណោមកិច្ចការធំៗទាំង៤ លើផែនការអនាគត ហើយ៣ផ្សេងទៀត គឺការស៊ើបអង្កេត អាចម៍ផ្កាយ និងផលប៉ះពាល់ ការរុករកភព និង យានបាញ់បង្ហោះធុនធ្ងន់ មានថាមពលគ្រប់គ្រាន់ សម្រាប់បេសកកម្មតាមច័ន្ទគតិ និងភពព្រះអង្គារនាពេលអនាគត ។

ក្នុងឆ្នាំ ២០០៤ ប្រទេសចិនបានបង្កើត “គម្រោង Chang’e” ជាផ្លូវការ ហើយខ្លួនបានបញ្ចប់ដោយជោគជ័យ នូវកម្មវិធីរុករកភពព្រះច័ន្ទ ៣ ជំហានរបស់ខ្លួនក្នុងការធ្វើគន្លង ចុះចត និងនាំយកគំរូត្រឡប់មកវិញ បន្ទាប់ពីបេសកកម្ម Chang’e 5 ក្នុងឆ្នាំ ២០២០ ។

យោងតាមលោក Wu ថា ប្រទេសចិនកំពុងបន្តជាមួយនឹងជំហានទី៤ នៃការរុករកតាមច័ន្ទគតិ រួមទាំងបេសកកម្ម Chang’e 6, Chang’e 7 និង Chang’e 8 ។ បេសកកម្ម Chang’e 6 នឹងទទួលបានគំរូត្រឡប់មកវិញម្តងទៀត ហើយ Chang’e 7 និង 8 នឹងរុករកប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយដាក់មូលដ្ឋានគ្រឹះនៃច្រកចេញ ៕

Most Popular

To Top