ព័ត៌មានអន្តរជាតិ

WHO និង CDC ៖ ជំងឺកញ្ជ្រឹលបច្ចុប្បន្ន កំពុងគំរាមកំហែង ជាសកលជិតមកដល់ ដោយសារជំងឺរាតត្បាត

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កុមារជិត ៤០ លាននាក់ បានខកខាន ការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលកាលពីឆ្នាំមុន ទៅនឹងឧបសគ្គ ដែលបង្កើតឡើង ដោយជំងឺរាតត្បាត ។

អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារសុខភាព សាធារណៈ របស់សហរដ្ឋអាមេរិក បាននិយាយថា ឥឡូវនេះ មានការគំរាមកំហែង ជិតមកដល់ នៃជំងឺកញ្ជ្រឹល ដែលកំពុងរីករាលដាល នៅគ្រប់តំបន់នៃពិភពលោក ។ របាយការណ៍រួមមួយអង្គការ សុខភាព បាននិយាយថា មានការធ្លាក់ចុះ នៃវ៉ាក់សាំងប្រឆាំង នឹងជំងឺកញ្ជ្រឹល និងការតាមដានជំងឺតិចជាងក្នុង អំឡុងពេលជំងឺរាតត្បាតកូវីដ ។

កញ្ជ្រឹល គឺជាមេរោគមួយក្នុង ចំណោមមេរោគដែលឆ្លងបំផុត របស់មនុស្ស ប៉ុន្តែស្ទើរតែអាចការពារ បានទាំងស្រុងតាមរយៈការទទួលថ្នាំបង្ការ ទោះបីជាវាទាមទារការគ្រប ដណ្តប់លើវ៉ាក់សាំង ៩៥ភាគរយ ដើម្បីការពារការផ្ទុះឡើងក៏ដោយ ។

យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កំណត់ត្រាខ្ពស់នៃកុមារជិត ៤០ លាននាក់ បានខកខានការចាក់ថ្នាំកាលពីឆ្នាំមុន ដោយសារតែឧបសគ្គ ដែលបង្កើតឡើងដោយជំងឺរាតត្បាត។ នេះបានធ្វើឲ្យកុមាររាប់លាននាក់ ងាយនឹងកើតជំងឺនេះ ។

លោក Patrick O’Connor ជាអ្នកដឹកនាំជំងឺកញ្ជ្រឹល របស់អង្គការសុខភាពពិភពលោក បាននិយាយថា យើងស្ថិតនៅផ្លូវបំបែក។ វានឹងក្លាយជាការពិបាកខ្លាំង ក្នុងរយៈពេល ១២-២៤ ខែក្នុងការព្យាយាម កាត់បន្ថយបញ្ហានេះ៕

Most Popular

To Top