ព័ត៌មានអន្តរជាតិ

តម្លៃប្រេងពិភពលោក ត្រូវបានគេរំពឹងថា នឹងនៅតែខ្ពស់ សម្រាប់ឆ្នាំ២០២៣

ញូវយ៉ក ៖ រដ្ឋបាលព័ត៌មាន ថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានព្យាករណ៍ថា តម្លៃប្រេងសកល នឹងនៅតែខ្ពស់ សម្រាប់ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

EIA បានឲ្យដឹងនៅក្នុងរបាយការណ៍ ស្តីពីទស្សនវិស័យ ថាមពលរយៈពេលខ្លី (STEO) នៅខែធ្នូ បើទោះបីជាតម្លៃប្រេងឆៅធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការព្រួយ បារម្ភទីផ្សារអំពីកំណើន សេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏តម្លៃប្រេងឆៅ Brent ត្រូវបានគេរំពឹងថា នឹងមានតម្លៃជាមធ្យម ៩២ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ក្នុងឆ្នាំ២០២៣ ។

របាយការណ៍បានឲ្យដឹងថា តម្លៃប្រេងឆៅ Brent ជាមធ្យម ៩១ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន ហើយកំពុងស្ថិតក្នុងល្បឿនជាមធ្យម ១០១ ដុល្លារក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

តម្លៃប្រេងបានធ្លាក់ ចុះកាលពីថ្ងៃចន្ទ ខណៈដែលទិន្នន័យសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក មានការកើនឡើង បានធ្វើឱ្យមានការព្រួយ បារម្ភឡើងវិញអំពីការដំឡើង អត្រាការប្រាក់ដ៏ខ្លាំងក្លា ដោយធនាគារកណ្តាលសហព័ន្ធ ។ ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែកុម្ភៈបានធ្លាក់ចុះ ២,៨៩ ដុល្លារ ឬ ៣,៤ភាគរយ មកបិទនៅតម្លៃ ៨២,៦៨ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

ស្តុកប្រេងសកលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ០,២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៣ ដែលនឹងជំរុញឱ្យតម្លៃ Brent ត្រលប់មកវិញលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល នៅដើមត្រីមាសទីពីរ នៃឆ្នាំក្រោយនេះបើយោងតាមរបាយការណ៍។

នៅក្នុងការព្យាករណ៍ EIA ការប្រើប្រាស់រោងចក្រចម្រាញ់ប្រេង របស់សហរដ្ឋអាមេរិក នៅតែជិតជាមធ្យមរយៈពេល ៥ឆ្នាំរបស់ខ្លួនរហូតដល់ឆ្នាំ២០២៣។

ការហាមប្រាម របស់សហភាពអឺរ៉ុប លើការនាំចូលផលិតផលប្រេង ពីប្រទេសរុស្ស៊ីតាមសមុទ្រនឹងបង្កើតភាព មិនច្បាស់លាស់នៃការផ្គត់ផ្គង់ និងតម្លៃសម្រាប់ទីផ្សារ ចម្រោះនៅដើមឆ្នាំ២០២៣ ។ មួយផ្នែកជាលទ្ធផល នៃការចម្រាញ់ប្រេងម៉ាស៊ូត របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ ១៩ភាគរយនៅឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ៕

Most Popular

To Top