ព័ត៌មានអន្តរជាតិ

Paris 2024 បានបង្ហាញផែនការ សម្រាប់ដំណើរ ការរៀបចំការប្រកួត ជាផ្លូវការទៅ IOC

ក្រុងឡូសាន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា Paris 2024 បានរាយការណ៍ ពីដំណើរការរៀបចំការ ប្រកួតកីឡាអូឡាំពិក នាពេលថ្មីៗនេះ របស់ពួកគេទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទ ។

Paris 2024 បានធ្វើបទបង្ហាញអំពីកម្មវិធីលក់សំបុត្រ ការសម្ពោធម៉ាស្កូត “Phryges” ទីកន្លែងនៃពិធីបើកកីឡាប៉ារ៉ាឡាំពិក ក៏ដូចជាសមតុល្យថវិកាដល់ EB នៅទីស្នាក់ការ កណ្តាលរបស់ IOC ។ លោក Christophe Dubi នាយកប្រតិបត្តិកីឡា អូឡាំពិករបស់ IOC បាននិយាយថា យើងបាន ឮផែនការ របស់ពួកគេ នៃការបើកកីឡាប៉ារ៉ាឡាំពិក ដែលនឹងធ្វើឡើងនៅ Place de la Concordehe ប្រហែលជាផ្លូវដ៏ស្រស់ស្អាតបំផុត មួយលើពិភពលោក ។

លោក Dubi បាននិយាយថា EB បានពិភាក្សាអំពីការផ្លាស់ប្តូរទីកន្លែងនៃការប្រកួតកីឡាបាល់បោះនៅ Paris 2024 ។ សហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA) បានយល់ព្រមតាមលក្ខខណ្ឌ ដើម្បីផ្លាស់ប្តូរដំណាក់កាលក្រុមទៅ Lille បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកណ្តាល កាលពីថ្ងៃសុក្រ ។ លោក Dubi បានបន្តថា វាពិតជាដំណឹងល្អណាស់ ។ អ្នកជំនាញបានធ្វើការងារដ៏ល្អមួយ ដើម្បីធ្វើឲ្យ FIBA អាចធ្វើការសម្រេចចិត្ត ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ “The Olympic Games Paris 2024” នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា បន្ទាប់មកការប្រកួតប៉ារ៉ាឡាំពិក ចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៨ ខែកញ្ញា។ កាលបរិច្ឆេទសម្រាប់ការប្រកួតកីឡាអូឡាំពិកយុវជន (YOG) Dakar ឆ្នាំ២០២៦ ត្រូវបានបញ្ជាក់ ដោយក្រុមប្រឹក្សាភិបាល នៅលើកិច្ចប្រជុំថា ព្រឹត្តិការណ៍អូឡាំពិកដំបូង នឹងត្រូវប្រារព្ធឡើងនៅលើទ្វីបអាហ្រ្វិក ត្រូវបានកំណត់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២៦ ។

Dakar 2026 ត្រូវបានពន្យារពេលពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ដែលជាផលវិបាក នៃការពន្យារពេលនៃ Tokyo 2020 និងព្រឹត្តិការណ៍កីឡាសំខាន់ៗ អន្តរជាតិផ្សេងទៀត ៕

Most Popular

To Top