ហ្សឺណែវ ៖ យ៉ាងហោចណាស់ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ១១៥ នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសចំនួន ២៩ ជុំវិញពិភពលោកក្នុងឆ្នាំនេះ ពោលគឺកើនឡើង៤៥ ភាគរយ បើធៀប នឹងឆ្នាំមុន នេះបើយោងតាមយុទ្ធនាការ Press Emblem Campaign (PEC) ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវ ។
PEC បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា អ៊ុយក្រែន និងម៉ិកស៊ិក គឺជាប្រទេសគ្រោះថ្នាក់បំផុត សម្រាប់បុគ្គលិកប្រព័ន្ធ ផ្សព្វផ្សាយនៅឆ្នាំនេះ ។
អង្គការនេះបានឲ្យដឹងថា ខ្លួនបានរាប់ជនរងគ្រោះ ចំនួន ៣៤ នាក់នៅអ៊ុយក្រែន និង ១៧ នាក់នៅម៉ិកស៊ិក។ ក្រោយមកទៀត គឺជាចំនួនអ្នកស្លាប់ប្រចាំឆ្នាំខ្ពស់បំផុត ចាប់តាំងពីយ៉ាង ហោចណាស់នៅដើមសតវត្សន៍ នៅក្នុងប្រទេសនេះ។
PEC បានបន្ដថា តាមតំបន់ មានអ្នកកាសែតចំនួន ៣៩នាក់ត្រូវបានសម្លាប់នៅអាមេរិកឡាទីន ៣៧នាក់នៅអឺរ៉ុប ៣០នាក់នៅអាស៊ី អាហ្វ្រិក ៧នាក់ និងអាមេរិកខាងជើង ២នាក់។
អង្គការនេះបានថ្កោលទោស យ៉ាងដាច់អហង្ការចំពោះរាល់ការវាយប្រហារ លើអ្នកសារព័ត៌មាន ហើយបានអំពាវនាវឱ្យអ្នកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មទាំងនេះ ត្រូវបាននាំមកកាត់ទោសឱ្យបានលឿន តាមដែលអាចធ្វើទៅបាន៕